ការភ័យខ្លាចកើនឡើង ជុំវិញការរាលដាលនៃផ្សែងអ័ព្ទ មានជាតិពុលនៅថៃ
ក្រុងបាងកកៈ អ្នក
ស្រុករាប់រយនាក់ បានបដិសេធមិនចាកចេញពីផ្ទះសម្បែងរបស់ខ្លួនទេ
បន្ទាប់ពីការរាលដាលនៃផ្សែងពុលចេញពីទីតាំងចាក់សំរាមសាមុត
ប្រាកនដែលភ្លើងឆេះ ដោយបង្កជាកង្វល់ពីក្រសួងសុខាភិបាលសាធារណៈ។
ក្រុម អាជ្ញាធរសុខាភិបាលភ័យខ្លាចថា មនុស្សជាច្រើនទៀត នឹង ត្រូវប៉ះពាល់ធ្ងន់ធ្ងរពីសារធាតុបំពុលបរិយាកាសដ៏គ្រោះថ្នាក់ បើសិនជាទិសដៅខ្យល់បក់ ផ្លាស់ប្ដូរទៅភាគខាងត្បូង ឆ្ពោះទៅកាន់ទីតាំងឧស្សាហកម្ម បាងភូ។
អនុប្រធានការិយាល័យ សុខាភិបាលសាធារណៈ ខេត្តសាមុត ប្រាកន លោក ណាមហ្វុន ដែនពិផាត ពីថ្ងៃព្រហស្បតិ៍ បាននិយាយថា មានកង្វល់កំពុងកើនឡើងថា ទិសដៅខ្យល់បក់ បើសិនវាផ្លាស់ប្ដូរទៅកាន់ទីតាំងឧស្សាហកម្មបាងភូនឹងធ្វើឲ្យ សុខភាពរបស់ប្រជាពលរដ្ឋប្រឈមនឹងគ្រោះថ្នាក់ ខណៈមានសហគមន៍ធំជាច្រើន នៅជុំវិញតំបន់នោះ។
លោកវេជ្ជបណ្ឌិត ណាមហ្វុន បាននិយាយថា ជម្រកគ្រាអាសន្ននៅឯការិយាល័យអង្គការរដ្ឋបាលតំបន់ និងវត្ត Phraeksa អាចត្រូវរៀបចំជាថ្មី ខណៈឧស្ម័នមានជាតិពុល ទំនងជាកំពុងត្រូវរាលដាលលើតំបន់នោះ។
យោងតាមលោកវេជ្ជបណ្ឌិត ណាមហ្វុន ឲ្យដឹងថា កម្រិតនៃជាតិពុលស្ពាន់ធ័រ ក្នុងរង្វង់ចម្ងាយ៥០០ម៉ែត្រពីកន្លែងចាក់សំរាម គឺមានពី៥ទៅ៨ផ្នែកក្នុងមួយលាន ដែលត្រូវចាត់ទុកថាមានគ្រោះថ្នាក់បំផុតចំពោះសុខភាព។ កម្រិតសុវត្ថិភាពស្តង់ដារ គឺក្រោម០,១២ ផ្នែកក្នុងមួយលាន ។ ជាលទ្ធផល តំបន់រង្វង់ចម្ងាយ៥០០ម៉ែត្រ ត្រូវបានចាត់ថ្នាក់ជាតំបន់ក្រហមដែលក្រុមអ្នកស្រុកទាំងអស់ ត្រូវតែជម្លៀសចេញពីនោះ។
ទោះជាយ៉ាងណា មានអ្នកស្រុកប្រមាណជា២០០ទៅ៥០០នាក់ បានយល់ព្រមផ្លាស់ចេញ។
ក្រុមអ្នក ស្រុកដែលកំពុងសេសសល់ មានការស្ទាក់ស្ទើរក្នុងការចាកចេញ ជាពិសេសអ្នកដែលនៅក្នុងទីតាំងលំនៅឋាន Thanyaporn និង Sahakorn៕ PN
______________________
ប្រភពព័ត៌មានពី៖ ខ្មែរប៉ុស្តិ៍