ហាម​បងប្រុស​កុំ​ឲ្យ​ ឈ្លោះ​ជាមួយ​ប្រពន្ធ ខ្លាច​ខ្មាស់​អ្នកជិតខាង ត្រូវ ២​បុ័ងតោ​សន្លប់​

3/21/2014 0 Comments A+ a-


Wat-20036
​រាជធានី​ភ្នំពេញ ៖ ប្អូន ​ប្រុស​​ឃើញ​​បង​ប្រុស កំ​ពុង​​ឈ្លោះ​ប្រ​កែក​​ជា​មួយ​​ប្រ​ពន្ធ បាន​​ចូល​ទៅ​​ឃាត់​ ​ត្រូវ​​បង​ប្រុស​​កាប់​​ត្រូវ ២​​កាំ​បិត​​បុ័ង​តោ ប​ណ្តា​ល​​ឲ្យ​​ហូរ​ឈាម​​ខ្សោះ​ខ្លួន កាល​ពី​​វេ​លា​​ម៉ោង ១០​​និង​​២០ នា​ទី​​យប់​​ថ្ងៃ​ទី​​១៩ ខែ​មី​នា ឆ្នាំ​​២០​១៤នៅ ​ភូមិ​មនោ​រម្យ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ត្រូវ​ក្រុមគ្រួសារ​ដឹកយក​ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ  ដេរ​ប្រមាណ ៥០ ថ្នេរ តែ​ជនរងគ្រោះ មិនបាន​ប្តឹងផ្តល់​នោះទេ​។​
​ជនរងគ្រោះ​មានឈ្មោះ ឆោម ឃឿន ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជា​កម្មករ​រោងចក្រ ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ មាន​ស្រុកកំណើត នៅ​ភូមិ​ក្រាំង​ស្តៅ ឃុំ​សឹង្ហ ស្រុក​​សំរោង ខេត្តតាកែវ ចំណែក​ជនបង្ក ជា​បងប្រុស​ឈ្មោះ ឆោម សែម អាយុ ២៧​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់នៅ​ផ្ទះជួល កើតហេតុ​ខាងលើ ។ មុនពេល​កើតហេតុ​ជនបង្ក ជា​បងប្រុស​ខឹង​ប្រពន្ធ ស្តីបន្ទោស​រឿង​ផឹកស៊ី​បាន​ឈ្លោះប្រកែក​គ្នា​ខ្លាំងៗ ពេលនោះ​ប្អូន​បាន​ចូលទៅ​ឃាត់ ប្រាប់​បង​កុំ​ឲ្យ​ឈ្លោះ​គ្នា ស្រាប់តែ​បងប្រុស​ខឹង យក​កាំបិត​បុ័ងតោ កាប់​ប្អូនប្រុស​ពីក្រោយ​ចំនួន ២​កាំបិត ចំក្បាល​ពីក្រោយ​កញ្ចឹងក ហូរឈាម​ជោក​ខ្លួន សន្លប់​ស្តូកស្តឹង​៕
Wat 20036
​________________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ