លេខរថយន្តផ្លោះស៊េរី ត្រូវបង់លុយ មួយស៊េរី ៤ លានរៀល
ភ្នំពេញ: ការផ្តល់ស្លាកលេខរថយន្តជាផ្លូវការ
នៅមន្ទីរសាធារណការរាជធានីភ្នំពេញ ទើបដំណើរការដល់ ស៊េរីអក្សរ Z ទេ។
តែជាក់ស្តែង គេបានចេញប័ណ្ណសម្គាល់ រហូតដល់ស៊េរី អក្សរ AF
និងមានរថយន្តខ្លះទៀត បានពាក់ស្លាកលេខដល់ ស៊េរីអក្សរ AK ទៅហើយ
ហើយលេខផ្លោះស៊េរីនោះ សុទ្ធតែជាលេខដែលគេបានមក ដោយសារការចំណាយលុយ
ខ្លះរហូតដល់ជិតមួយម៉ឺនដុល្លារ សម្រាប់ស្លាកលេខសម្គាល់
រថយន្តមួយគ្រឿង។
ក្នុងបំណងបញ្ចប់បាតុភាព ចេញស្លាកលេខផ្លោះស៊េរី និងបានថវិកាចូលរដ្ឋវិញនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចកំណត់ យកប្រាក់ជាផ្លូវការពី ការផ្តល់ស្លាកលេខផ្លោះស៊េរី ដោយលើសមួយស៊េរី ត្រូវបង់ប្រាក់ ពីរលានរៀល និងចាប់ពី ពីរស៊េរីឡើង ក្នុងមួយស៊េរី ត្រូវបង់ប្រាក់ បួនលានរៀល ចូលរដ្ឋ បន្ថែមពីលើតម្លៃ ដែលគេបានលក់ក្រៅខ្ទង់ថវិការដ្ឋ នាពេលកន្លងទៅនោះ។
បញ្ហាផ្តល់ស្លាកលេខរថយន្ត សព្វថ្ងៃនេះ បើគេមើលមួយភ្លែត គឺធម្មតាដូចជា ការផ្តល់ស្លាកលេខឲ្យម៉ូតូដែរ។ តែបើគេពិនិត្យមើលឲ្យជ្រៅបន្តិច ទើបដឹងថា មានចំណូលច្រើន តែមិនបានចូលរដ្ឋ។ តម្លៃស្លាកលេខ ថ្លៃខុសពីការកំណត់ គឺវាឡើងថ្លៃ នៅពេលអតិថិជន ចង់បានលេខណាមួយ លេខនោះនឹងត្រូវឡើងថ្លៃ ជាស្វ័យប្រវត្តិ បើមិនដូច្នេះទេ ចម្លើយគឺគ្មាន។
ខណៈពេលចោទជាសំណួរ ពាក់ព័ន្ធទៅនឹងបញ្ហាខាងលើនេះថា រថយន្តចុះបញ្ជី (ស្លាកលេខ) ផ្លោះលេខ បានធ្វើដល់ស៊េរីណាហើយ? លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឆ្លើយរបៀបជាសំណួរ ត្រឡប់មកវិញថាៈ ” ហេតុអីក៏សួរបែបនេះ? អ្នកណាឲ្យសួរ? សួរធ្វើអី? ការចេញលេខផ្លោះស៊េរី មានតែឲ្យថ្នាក់ដឹកនាំ ដែលមានការសម្រេចពី រដ្ឋមន្ត្រីក្រសួងសាធារណការ និងអភិបាលរាជធានីភ្នំពេញ ហើយការចេញនេះ ក៏វាមិនមានអ្វីខុសច្បាប់ដែរ”។
លោកសាំ ពិសិដ្ឋ ដែលមានមាឌល្អិត និងមិនសូវខ្ពស់ បាននិយាយឲ្យដឹង ដោយមិនសូវសប្បាយចិត្ត ចំពោះអ្នកកាសែតថាៈ” ការផ្តល់ស្លាកលេខរថយន្ត ពេលនេះ បានដល់ស៊េរីអក្សរ Z ឯលេខផ្លោះ បានដល់ស៊េរីអក្សរ AF ។ លេខផ្លោះ ដែលមានការសម្រេចពី រដ្ឋមន្ត្រី និងអភិបាលរាជធានីភ្នំពេញ មានបង់ប្រាក់ តាមតារាងដែលបានកំណត់ “។
អ្នកយកព័ត៌មាន ដែលមានសំណួរចំនួនប្រាំពីរត្រូវសួរ លោកសាំ ពិសិដ្ឋ ដែលភាគច្រើន ពាក់ព័ន្ធនឹងការងារចរាចរណ៍ និងការដឹកជញ្ជូនក្នុងរាជធានភ្នំពេញ ក៏ប៉ុន្តែលែងបានសួរបន្ត នៅពេលប្រធានមន្ទីរមាឌតូចល្អិត ឡើងធំតាមខ្សែ បានប្រាប់ថាៈ ” បើចង់សម្ភាសន៍ ត្រូវសរសេរលិខិត មកមុនជាផ្លូវការ ទើបផ្តល់ព័ត៌មានឲ្យបាន។ បើមិនដូច្នេះទេ ត្រូវសួរអ្នកនាំពាក្យ “។ ក៏ប៉ុន្តែ មន្ទីរសាធារណការរាជធានីភ្នំពេញ ត្រូវបានគេដឹងថា គ្មានអ្នកនាំពាក្យទេ។
គួរនិយាយឲ្យដឹងថា តារាងកំណត់ថ្លៃលេខសម្គាល់រថយន្ត ដែលគេចាត់ទុកថាល្អ មានតម្លៃចាប់ពី ៥០០ ដុល្លារ រហូតដល់ ៣.០០០ ដុល្លារ។ ថវិកាបានមកពីការលក់លេខនេះ ត្រូវបានសាលារាជធានីភ្នំពេញ ទុកសម្រាប់បម្រើការងារ កាកបាទក្រហម។ លេខដែលត្រូវបានមន្ទីរសាធារណការ លក់ដោយមិនបើកចំហនេះ មានដូចជាលេខរៀងតគ្នា លេខគូជាប់គ្នា លេខបីខ្ទង់ដូចគ្នា និងលេខបួនខ្ទង់ដូចគ្នា ។ ឯលេខបួនខ្នង់ បូកចូលគ្នា មានផលបូកចុងក្រោយស្មើ ចាប់ពី ៦ដល់៩ ក៏ត្រូវបានគេលក់ដែរ តែមិនបានដាក់លុយពីការលក់នោះចូលកាកបាទក្រហមទេ។
លេខសម្គាល់រថយន្ត សព្វថ្ងៃនេះ ត្រូវបានគេនិយាយឲ្យដឹងថា គ្មានលេខណាមួយ ដែលគេមិនលក់នោះទេ គ្រាន់តែថោក និងថ្លៃ ។ លេខដែលអន់បំផុត ក៏ត្រូវបានគេលក់ ក្នុងតម្លៃពី ២០ ទៅ ៣០ ដុល្លារដែរ ។ លេខអន់បំផុត ពេលខ្លះ វាថ្លៃជាងនេះទៀត គឺនៅពេលអតិថិជន សួររក និងចង់បាន។ ចំណែកតម្លៃធ្វើស្លាកលេខនៅចំពោះមុខកាមេរ៉ាសុវត្ថិភាព កន្លែងធ្វើលេខ គឺមិនត្រូវបានគេយកថ្លៃលើស សូម្បីតែមួយកាក់ ក៏គ្មានដែរ។
ពាក់ព័ន្ធទៅនឹងបញ្ហា ផ្តល់ស្លាកលេខរថយន្តខាងលើនេះ លោក ព្រាប ច័ន្ទវិបុល ប្រធាននាយកដ្ឋាន ដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ បានបញ្ជាក់ថាៈ “ការ លក់លេខសម្គាល់រថយន្ត មានតែនៅមន្ទីរសាធារណការ រាជធានីភ្នំពេញ រីឯនៅខេត្តផ្សេងៗ គ្មានឡើយ ។ លេខសម្គាល់រថយន្ត ពិតជាត្រូវបានគេលក់ ខ្លះថោក ខ្លះថ្លៃ។ ថវិកាបានមកពីការលក់លេខល្អ គេដាក់ចូលខ្ទង់កាកបាទក្រហមរាជធានី “។
លោក ព្រាប ច័ន្ទវិបុល បានបញ្ជាក់ថា លេខល្អៗ ត្រូវបានគេយកលក់ហួសស៊េរីលេខ ដែលកំពុងផ្តល់ឲ្យជាសាធារណៈ យ៉ាងឆ្ងាយ ។ ការផ្តល់ស្លាកលេខជាផ្លូវការ ទើបដំណើរការដល់ស៊េរីអក្សរ Z ទេ តែជាក់ស្តែងគេបានចេញដល់អក្សរ AF ឬក៏លើសនេះបាត់ទៅហើយ ដោយសារតែអតិថិជន ចេះតែទទូចចង់បាន និងដើម្បីបំពេញបំណងរបស់គេ ក្រសួងបានសម្រេចជាផ្លូវការ ឲ្យអ្នកចង់បានលេខផ្លោះស៊េរី ត្រូវបង់ប្រាក់ចូលរដ្ឋ បន្ថែមពីលើតម្លៃ ដែលមន្ទីរសាធារណការ បានលក់ដោយមិនដាក់ចូលថវិការដ្ឋ នាពេលកន្លងទៅ។
ប្រភពខាងលើ បានឲ្យដឹងទៀតថាៈ” អ្នកចង់បានលេខផ្លោះស៊េរី ត្រឹមមួយស៊េរី ត្រូវបង់ប្រាក់ ពីរលានរៀល (ស្មើ៥០០ដុល្លារ)។ បើលើសពីមួយស៊េរីឡើង ត្រូវបង់ប្រាក់បួនលានរៀល (ស្មើ១.០០០ដុល្លារ) សម្រាប់មួយស៊េរី បានន័យថា បើលើសប្រាំស៊េរី ត្រូវបង់ប្រាក់ ម្ភៃលានរៀល (ស្មើ៥.០០០ដុល្លារ)។ ការសម្រេចបែបនេះ គឺដើម្បីបញ្ចប់ការអន្តរាគមន៍ សុំធ្វើលេខផ្លោះស៊េរី និងបានចំណូលចូលរដ្ឋវិញផង ។ ការសម្រេចនេះ ក្រសួងសាធារណការ បានចុះហត្ថលេខារួចហើយ នៅសល់តែក្រសួងសេដ្ឋកិច្ចទេ “៕
ប្រភពពី CEN