រកឃើញ បំណែកកំទេចកំទី ច្រើនដល់ទៅ ១២២ នៅកន្លែងធ្លាក់យន្តហោះ ម៉ាឡេស៊ី សមុទ្រ ឥណ្ឌា ភាគខាងត្បូង

3/27/2014 0 Comments A+ a-

ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារ សារព័ត៌មានបរទេស រដ្ឋចិន ស៊ិនហួរ កាលពីយប់មិញ ថ្ងៃទី ២៦ មីនា ២០១៤ វេលាម៉ោង ៩ និង ៣០ នាទី បានចេញផ្សាយអត្ថបទសារព័ត៌មានអោយដឹងថា រដ្ឋមន្ដ្រីម៉ាឡេ ស៊ី បានថ្លែងថា បំណែកកម្ទេចកំទីចំនួន ១២២បំណែក ត្រូវបានផ្កាយរណបបារំង ចាប់បានរូបភាពថ្មី ដែលបំណែកទាំងនោះ ខ្លះមានប្រវែងរហូតដល់ ២៣ម៉ែត្រឯណោះ ដោយសេចក្តីថ្លែងការណ៍ ប្រកាស ផ្សាយជាសាធារណៈមួយនេះ ត្រូវបានធ្វើឡើងដោយ លោក Hishammuddin Hussein រដ្ឋមន្រ្តីក្រសួង សាធារណការណ៍ និង ដឹកជញ្ជូន ម៉ាឡេស៊ី នៅឯក្រុង កូឡាឡាំពួរ កាលពីម្សិលមិញនេះ ។

លើសពីនេះ ប្រភពសារព័ត៌មានដដែល បញ្ជាក់អោយដឹងថា រាល់បំណែកកំទេចកំទី ច្រើនជាង ១២០ នោះត្រូវបានគេរកឃើញ​ ថាបានអណ្តែតនៅលើសមុទ្រឥណ្ឌា​ ភាគខាងត្បូង មានរយៈចម្ងាយប្រមាន ជាង ២៥០០ គ.ម ភាគនិរតី ក្រុង Perth ប្រទេស អូស្រា្តលី ។

គួររំឭកថា កាលពីប៉ុន្មានថ្ងៃមុននេះ នាយករដ្ឋមន្ដ្រីម៉ាឡេស៊ី បានថ្លែងបញ្ជាក់ថា យន្ដហោះយន្ដហោះ MH-370 ពិតជាបានធ្លាក់នៅក្នុងសមុទ្រឥណ្ឌា ភាគខាងត្បូង ហើយគ្មានអ្នកណាម្នាក់នៅលើនោះ រស់ រានមានជីវិតទេ ក្រោយពីមានការសិក្សាស្រាវជ្រាវ និងធ្វើការវិភាគ ដោយផ្អែកលើសម្មតិកម្មដែលបាន ផ្តល់ដោយបណ្តាប្រព័ន្ធផ្កាយរណប របស់អង់គ្លេស ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ