តុលាការខេត្តតាកែវលើកពេល សាកសួរបុរសខ្មែរកម្ពុជាក្រោម ម្នាក់ទៅថ្ងៃ២៧មីនា
លោក វី ម៉ាយ៖ «ពួកខ្ញុំសុទ្ធតែអ្នកអត់លុយ។ ឥឡូវមកសុំគេបំភ្លឺឲ្យហើយ គេថាចៅក្រមស៊ើបអង្កេតអត់នៅ គាត់អ្នកណាត់តើ ហើយយើងមិនមកទៅ ខ្លាចវាខុសដីការបស់តុលាការ។ ពេលមកទៅ គាត់ធ្វើអ៊ីចឹងនែ។ ខ្ញុំសុំគាត់ពន្យារពេលដល់ថ្ងៃ៣ គាត់មិនព្រមទៀតណាស់ ដល់ពេលគាត់ពន្យារពេលយើងបាន ដល់យើងសុំពន្យារគាត់អត់បាន។ ថ្ងៃ៣ហ្នឹងវាត្រូវមកបំភ្លឺម្នាក់ទៀត ថាចាំមកទាំងពីរនាក់ទៅ។ ឥឡូវថាមានតែទៅផ្ទះវិញ ទៅផ្ទះវិញពិបាកទៀតណាស់ គ្មានលុយគ្មានកាក់អីសុទ្ធតែអ្នកក្រទទេ ឆ្ងាយទៅមកជាងម្ភៃម៉ឺនឯណោះ ជិះម៉ូតូផងជិះទូកផង ជិះទូកហើយបានដល់ម៉ូតូ សុំគាត់បំភ្លឺពេលថ្ងៃល្ងាច គាត់ថាចៅក្រមអត់នៅ»។
ពលរដ្ឋខ្មែរកម្ពុជាក្រោមចំនួន ៣នាក់ ក្នុងចំណោមពលរដ្ឋ ៦៨គ្រួសារ ត្រូវបានមន្ត្រីជលផលខេត្តតាកែវ ឈ្មោះ ឃិន វ៉េង និងឈ្មោះ ប៉ៃ លិន ប្ដឹងនេះ គឺមានឈ្មោះ វី ម៉ាយ ត្រូវតុលាការកោះហៅសាកសួរថ្ងៃទី២៦ មីនា។ លោក សុន រុំ ត្រូវតុលាការកោះថ្ងៃទី៣ មេសា និងលោក វី ចាន់ ត្រូវតុលាការកោះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៤។ អ្នកទាំងនោះបានចូលទៅវាស់វែងដីចំណុចព្រៃអភិរក្សនៅចំណុចឡូលេខ១ ហៅបឹងព្រៃល្ពៅ ដើម្បីធ្វើស្រែប្រាំង កាលពីឆ្នាំ២០១២ នៅលើដីដែលឧកញ៉ា ម៉ៅ ញ៉ន បានកាប់រាន និងបោះបង្គោលស្រាប់៕
ប្រភពពី វិទ្យុអាស៊ីសេរី