បង្ខំ​កូនស្រី​ឱ្យទៅ​រៀប​ការ​មិន​បាន​ម្ដាយ​ធ្វើ​ជា​គាំងបេះដូង​និង​ខ្យល់គ​

3/27/2014 0 Comments A+ a-

mother sickភ្នំពេញ ​ ៖​ ស្ដ្រី​ម្នាក់​មាន​អាកា​រៈ​ខ្យល់គ​ និង​គាំងបេះដូង​ ប្រកាច់​ចាប់​មិន​ឈ្នះ​ ផ្អើល​សមត្ថកិច្ច​ និង​ប្រជាពលរដ្ឋ​ដែល​ ចោមរោម​មើល​នៅ​ទីនោះ​ ហើយ​ត្រូវ​បាន​ កូនស្រី​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាមៗ​ផង​ដែរ​ ក្រោយ​ពី​ស្ដ្រី​រូប​នោះ​និយាយ​ជាមួយ​កូនស្រី​ ឱ្យទៅ​រៀប​ការ​ តែ​នាង​មិន​ព្រម​ធ្វើ​តាម​ ។​ ប៉ុន្ដែ​គេ​សង្ស័យ​ថា​ ស្ដ្រី​ជា​ម្ដាយ​រូប​នោះ​គឺ​ធ្វើ​ពុត​ទៅ​វិញ​ដើម្បី​ឱ្យ​កូនស្រី​ព្រមទៅ​ ស្រុក​ដើម្បី​រៀប​ការ​ ។​ ហេតុ​ ការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ ម៉ោង​៣​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០១៤​ នៅ​ស្នាក់​ការ​ប៉ុស្ដិ៍​ នគរបាល​រដ្ឋបាល​កា​កាប​ ឋិត​ក្នុងភូមិ​ តា​ងួ​ន​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។​
ស្ដ្រី​ដែល​គេ​សង្ស័យ​ថា​ធ្វើ​ពុត​ជា​គាំង​ បេះដូង​ និង​ខ្យល់គ​នោះ​មិន​ត្រូវ​បាន​ស្គាល់​ ឈ្មោះ​ ចំណែក​កូនស្រី​មានឈ្មោះ​ សុ​ភី​ អាយុ​១៩​ឆ្នាំ​ មុខរបរ​រត់​តុ​គុយទាវ​ក្នុង​ហាង​ មួយ​ក្នុងភូមិ​ត្រ​ញំ​ង​ល្វា​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែ​ជ័យ​ មានស្រុក​កំណើត​នៅ​ ភូមិ​-​ឃុំ​ទ្រា​ត​ ស្រុក​គិរីវង់​ ខេត្ដតាកែវ​ ។​
​តាម​សម្ដី​កូនស្រី​ដែល​ម្ដា​យមក​បង្ខំ​ ឱ្យទៅ​រៀប​ការ​បាន​រៀបរាប់​ប្រាប់​សមត្ថ​ កិច្ច​ថា​ រូប​នាង​និង​គូ​ដណ្ដឹង​បាន​ភ្ជាប់​ជា​ មួយ​គ្នា​រយៈពេល​ប្រមាណ​២​ឆ្នាំ​មក​ហើយ​ ហើយ​ការ​ដែល​ឈាន​ដល់​ការ​ភ្ជាប់ពាក្យ​ នេះ​ នាង​មិន​ស្រឡាញ់​ ពេញចិត្ដ​ចំពោះ​ គូ​ដណ្ដឹង​ឡើយ​ គឺ​នាង​ធ្វើ​តាម​ការ​បង្ខំ​ពី​ ឪពុក​ម្ដាយ​ សាច់ញាតិ​ ក្រុម​គ្រួសារ​តែ​ ប៉ុណ្ណោះ​ ។​
​នាង​ សុ​ភី​ បាន​រៀបរាប់​ទៀត​ថា​ កាល​ ពី​កន្លះ​ខែ​មុន​ នាង​បាន​សុំ​ម្ដា​យមក​លេង​ ផ្ទះ​ពូ​នៅ​ភូមិ​ត្រ​ញំ​ង​ល្វា​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។​ ពេល​មក​ដល់​ផ្ទះ​ នាង​ក៏​បាន​សុំ​ធ្វើការ​ជា​ អ្នក​រត់​តុ​នៅ​ហាង​លក់​គុយទាវ​មួយ​ ។​ នាង​ បន្ដ​ថា​ ស្រាប់តែ​រហូត​មក​ដល់​ថ្ងៃនេះ​ (២៦​មីនា​)​ម្ដាយ​របស់​នាង​បាន​នាំ​បងស្រី​ តាម​មក​រក​នាង​ដល់​កន្លែងធ្វើការ​ ហើយ​ បាន​និយាយ​លួងលោម​ និង​បង្ខំ​នាង​ឱ្យ​ ត្រឡប់​ទៅ​ផ្ទះ​វិញ​ដើម្បី​ត្រៀមខ្លួន​រៀប​ការ​ ជាមួយ​គូ​ដណ្ដឹង​ បើ​នាង​មិន​ព្រមទៅ​ទេ​ គាត់​នឹង​ត្រូវ​សង​ថ្លៃ​បណ្ណាការ​ទៅ​ខាង​ប្រុស​ មិន​ខាន​ ម្យ៉ាងទៀត​ គាត់​កំពុង​តែ​គ្មាន​ ប្រាក់​ទៀត​ផង​ ។​ ប៉ុន្ដែ​ការ​និយាយ​លួង​លោម​ និង​បង្ខំ​របស់​ម្ដាយ​ នាង​បាន​បដិសេធ​មិន​ព្រមទៅ​តាម​ឡើយ​ ទើប​ធ្វើ​ឱ្យ​ម្ដាយ​ របស់​នាង​ចាប់​អូស​ទាញ​ ប្រតាយប្រតប់​ ជាមួយ​នាង​ឱ្យទៅ​តាម​គាត់​ ហើយ​បាន​ធ្វើ​ ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​ និង​បាន​ហៅ​ម្ដាយ​និង​កូន​មក​ សាកសួរ​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​កា​កាប​ តែ​ម្ដង​ ។​
​នាង​ សុ​ភី​ រៀបរាប់​ទៀត​ថា​ នៅ​ពេល​ សមត្ថកិច្ច​សាកសួរ​ដឹង​រឿង​ សមត្ថកិច្ច​បាន​ អប់រំ​ សម្របសម្រួល​ប្រាប់​នាង​ឱ្យ​ត្រឡប់​ ទៅ​តាម​ទៅ​ តែ​នាង​នៅ​តែ​មិន​ព្រម​ ។​ លុះ​ បាន​មួយសន្ទុះ​ ស្រាប់តែ​ម្ដាយ​របស់​នាង​ បាន​ដោះ​ក្រ​វឹល​ ចិញ្ចៀន​ឱ្យទៅ​បងស្រី​រួច​ ហើយ​ ម្ដាយ​របស់​នាង​ក៏​មាន​អាកា​រៈ​ប្រកាច់​ ហាក់ដូចជា​គាំងបេះដូង​ និង​ខ្យល់គ​លែង​ ដឹងខ្លួន​តែ​ម្ដង​ ។​ ឃើញ​ដូច​នោះ​នាង​ក៏​បាន​ ដឹក​ម្ដាយ​ទៅ​កាន់​មន្ទីរពេទ្យ​តែ​ម្ដង​ទៅ​ ។​
​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ លុះ​ក្រោយ​មក​នាង​ក៏​យល់​ព្រមទៅ​ស្រុក​កំណើត​វិញ​ ដើម្បី​ត្រៀម​រៀប​ការ​តាម​ក្រុម​គ្រួសារ​  ដើម្បី​កុំឱ្យ​សង​ថ្លៃ​បណ្ណាការ​ទៅ​ខាង​ប្រុស​ ៕

________________
ប្រភពពី/នគរវត្ត