បុរសម្នាក់ ដេកស្លាប់ក្នុងផ្ទះ រហូតហើម ស្អុយរលួយ ទើបអ្នកជិតខាងដឹង

3/27/2014 0 Comments A+ a-


die in homeផ្តល់សិទ្ទិដោយ៖dap-news.com
ភ្នំពេញ៖ សពបុរសម្នាក់ បានស្លាប់ រហូតដល់ហើម ស្អុយរលួយ ទើបអ្នកជិតខាងដឹង តាមរយៈការ ភាយក្លិនស្អុយ ហើយក៏នាំគ្នាគាស់ទ្វារផ្ទះមើល ស្រាប់តែឃើញជនរងគ្រោះ ដេកស្លាប់ មិនដឹងថា តាំងពីពេលណានោះទេ ។ សពជនរងគ្រោះ បានដេកស្លាប់ នៅក្នុងផ្ទះរបស់ខ្លួន លេខ ២៦១អា ក្នុងបូរីសន្តិភាព ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពី វេលាម៉ោងប្រមាណ ៤៖៣០នាទី រសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤ ។
សេចក្តីរាយការណ៍ ពីសាក្សីបានឲ្យដឹងថា កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ជនរងគ្រោះមាន ឈ្មោះ ស៊ឹម លឹម អាយុ៤៥ឆ្នាំ មុខរបរជាកម្មករ និងមានប្រពន្ធឈ្មោះ លី យ៉ាន់យ៉ា អាយុ៥៤ឆ្នាំ រស់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បានដើរសុំប្រេងកូឡា អ្នកជិតខាងរឹតខ្លួន ដោយសារតែវិលមុខ ហើយក៏ដើរចូល ទៅក្នុងបន្ទប់វិញ បាត់ដំណឹងរហូតតែម្តង។ សាក្សីបានបន្តទៀតថា នៅពេលធំក្លិនស្អុយ ភាយចេញពីផ្ទះជនរងគ្រោះ និងនៅ ពេលដើរទៅមើល ខាងក្រោយមាន សត្វរុយហើរចេញ និងចូលផងនោះ ក៏មានការសង្ស័យ ហើយបានទូរស័ព្ទ ប្រាប់ប្រពន្ធ នៅផ្ទះក្នុងសង្កាត់ទួលសង្កែ ប៉ុន្តែត្រូវបានប្រពន្ធ សុំឲ្យប្រជាពលរដ្ឋ ជួយគាស់ទ្វារផ្ទះ មើលឲ្យផង ។ នៅពេលប្រជាពលរដ្ឋ ក្បែរខាងគាស់ទ្វារផ្ទះ ស្រាប់តែឃើញសពជនរងគ្រោះ ដេកស្លាប់ខ្លួន ននោលគោក នៅ ខាងមុខបន្ទប់ទឹក តែម្តងទៅ ដោយខ្លួនមានសភាពហើម ស្អុយទៅហើយ។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច មូលដ្ឋាន និងនគរបាលបច្ចេកទេស បានចុះទៅត្រួតពិនិត្យ សព ហើយសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ ដោយសារតែជំងឺពិតមែន ។
ក្រោយការពិនិត្យសព ជនរងគ្រោះរួចហើយ សមត្ថកិច្ចបានប្រគល់សព ជនរងគ្រោះទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕