ចាប់អតីតប៉ូលិសក្រុងកំពង់ឆ្នាំងនិងស្រីស្នេហ៍ ធ្វើសកម្មភាពចែកគ្រឿងញៀន ក្នុងផ្ទះសំណាក់
ជនសង្ស័យឈ្មោះ នុល វាសនា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង និងជាអតីតប៉ូលិសក្រុងកំពង់ឆ្នាំង ហើយក៏ធ្លាប់ជាប់ពន្ធនាគារពីបទចែកចាយនិងប្រើប្រាស់គ្រឿងញៀនផងដែរ និងម្នាក់ទៀតឈ្មោះចាំង បូរ៉ា ភេទស្រី អាយុជាង២០ឆ្នាំ មានទីលំនៅក្នុងខេត្តកំពង់ធំ និងត្រូវជាគូរស្នេហ៍របស់នុល វាសនា។
សមត្ថកិច្ចដែលស្ថិតក្នុងប្រតិបត្តិការណ៍នេះ បានអោយដឹងថា ក្រោយពីទទួលព័ត៌មានពីភ្នាក់ងារសម្ងាត់ កម្លាំងសមត្ថកិច្ចប៉ូលិសខេត្ត និង ក្រុងកំពង់ឆ្នាំង បានសហការគ្នាឡោមព័ទ្ធ និងឃាត់ខ្លួនជនសង្ស័យ បាន២នាក់ និងចូលឆែកឆេរបន្ទប់ដែលពួកគេស្នាក់នៅ រកឃើញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១កញ្ចប់ធំ និង ១៥កញ្ចប់តូច វិទ្យុទាក់ទង១គ្រឿង (អាយកូម) រួមនិងឧបករណ៍ជក់មួយចំនួនទៀត៕ L