តាមចាក់នារីម្នាក់ ខណៈជិះម៉ូតូជាមួយ សង្សារ សង្ស័យស្នេហា ត្រីកោណ

3/12/2014 0 Comments A+ a-

ភ្នំពេញៈ គូរស្នេហ៍មួយគូរ ខណៈឌុបគ្នាដើរលេងសុខៗ ស្រាប់តែមាន ជនសង្ស័យ ជិះម៉ូតូ៣គ្រឿង មានគ្នា ៦នាក់ដេញ តាមចាក់បណ្តាល ឲ្យត្រូវរបួសនាង ជាសង្សារ ចំត្រង់ចុងស្លាបប្រចៀវខាងឆ្វេង រងរបួសធ្ងន់ កាលពីវេលាម៉ោង ៩និង០០នាទី យប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយ ផ្លូវបេតុង ភូមិថ្មគោល សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ  ។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះដែលជាសង្សារ មានឈ្មោះ ខា សុដិន ភេទប្រុស អាយុ២៩ឆ្នាំ មានមុខរបរជាមេការសំណង់ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជិះម៉ូតូមួយគ្រឿង ម៉ាកភូលសារ ពណ៌ខ្មៅ  រីឯនាងជាគូរស្នេហ៍នោះមានឈ្មោះ ឆាន សុផាន អាយុ១៩ឆ្នាំ មានមុខរបរជា អ្នកបកប្រែភាសាចិន ប្រចាំនៅរោងព្យូអឹមអាយ ស្នាក់នៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រងរបួសត្រង់បោះដៃផុតស្លាបប្រចៀវខាងឆ្វេង លិចស្ទើរមួយថ្នាំងដៃ ។
ជនរងគ្រោះបាន និយាយប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុសង្សារ របស់ខ្លូន បានទូរស័ព្ទហៅ ឲ្យទៅ ឌុបដើរលេង ពេលនោះខ្លួនថា មិនចង់ដើរលេងនោះទេ ខ្លាចមានគ្រោះថ្នាក់ ប៉ុន្តែដោយសារ តែនាងចេះ តែបង្ខំពេកក៏ព្រម ទៅឌុបលុះឌុបដោយចេញមកពីម្តុំ រោងចក្រព្យូអឹមអាយ ដល់ម្តុំរង្វង់មូលចោមចៅ ស្រាប់ តែឃើញម៉ូតូសេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ ចំនួន៣គ្រឿង ជិះគ្នា៦នាក់ ដេញតាមពីក្រោយ ពេល នោះនាងជាសង្សារ បានស្រែកប្រាប់ថា មានគេដេញ តាមហើយ ឃើញដូច្នេះជនរងគ្រោះ ក៏ប្រឹងជិះគេច លុះដល់ចំណុចកើតហេតុ ក៏ត្រូវជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៦នាក់ បានស្ទុះមកចាក់នារីរងគ្រោះ ហើយនាំគ្នាជិះគេចខ្លួនបាត់អស់ ។
បើតាមនារីរងគ្រោះ បាននិយាយប្រាប់នគរបាលថា មុនពេលហៅសង្សារ នាងមកឌុបដើរលេងនោះ ស្រាប់តែមានលេខទូរស័ព្ទមួយប្រព័ន្ធ បានទូរស័ព្ទចូលមកនាង ដោយជេរនាង ប៉ុន្តែនាងពុំបានចាំចាប់ អារម្មណ៍នោះទេ លុះមកដល់ករណីនេះ កើតឡើងក៏មិនដឹងថា បណ្តាលមកពីអ្វីនោះដែរ ។
នគរបាល បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ខា សុដិន  កាលពីអំឡុងខែមុន ត្រូវខ្មាន់កាំភ្លើង ជិះតាម បាញ់បណ្តាលឲ្យត្រូវរបួសចំកំប៉េះគូថទាំងពីរនាក់ សង្សារម្តងរួចមកហើយ មិនទាំងជាស្រួលបួល ហើយឥឡូវ នេះ ត្រូវគេតាមចាក់សង្សារមួយដែកស្រួចទៀត ដូច្នេះទំនងជាបញ្ហារឿង ស្នេហាត្រី កោណហើយ។
ក្រោយកើតហេតុ ជនរងគ្រោះក្រោយ ពេលកើតហេតុ ត្រូវបានគេបញ្ជូនមកសម្រាកព្យាបាល នៅគ្លីនិក វិសាលសុខ២ នៅ តាមបណ្តោយផ្លូវវ៉េងស្រេង ដើម្បីជួយសង្គ្រោះជាបន្ទាន់ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល