បង្ហោះម៉ូតូ ភ្លាត់ស្នៀត ជ្រុលចង្កូតចូល ក្រោមរថយន្ត ម្នាក់បាក់ជើង ពីរនាក់ទៀត របួសស្រាល

3/26/2014 0 Comments A+ a-


on truckផ្តល់សិទ្ទិដោយ៖dap-news.com
បាត់ដំបង៖ ក្មេងទំនើង៣នាក់ មិនស្គាល់ឈ្មោះ បានបង្ហោះម៉ូតូ ភ្លាត់ស្នៀត ជ្រុលចង្កូតចូលក្រោមរថយន្ត បណ្តាលរបួសបាក់ជើងម្ខាង។  ហេតុការណ៍នេះបានកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤ នៅចំណុចភូមិថ្មគោល ឃុំតាម៉ឺន ស្រុកថ្មគោល។
ប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងទំនើង៣នាក់ ដែលគេមិនទាន់ស្គាល់អត្តសញ្ញាណខាងលើនេះ បានបង្ហោះម៉ូតូ ក្នុងទិសដៅច្រាសទិសគ្នា តែត្រូវភ្លាត់ស្នៀត ជ្រុលចង្កូតចូលទៅក្រោមររថយន្តមួយគ្រឿងបណ្តាលឲ្យម្នាក់បាក់ជើងខាងឆ្វេង  ហើយត្រូវបានអ្នកជិតខាងជួយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ឯ២នាក់ទៀតរបួសស្រាល។
ប្រជាពលរដ្ឋមួយចំនួនបានសាទរ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ ព្រោះពួកគាត់ស្អប់ខ្ពើមនូវអំពើរបស់ ក្មេងទំនើងទាំងនេះណាស់៕