Nokia X ចេញលក់ នៅកម្ពុជាហើយNokia X ចេញលក់ នៅកម្ពុជាហើយ

3/26/2014 0 Comments A+ a-

ភ្នំពេញ៖ ក្រុមហ៊ុន Nokia បានប្រកាសនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤ ថា Nokia X ជាស្មាតហ្វូនតម្លៃទាប ហើយមានកម្មវិធី Android™ apps យ៉ាងច្រើនលើស លប់ថែមទៀត ចេញលក់នៅកម្ពុជាហើយ។ ស្មាតហ្វូនម៉ូដែលថ្មីនេះ អតិថិជនអាចប្រើប្រាស់កម្មវិធី Android ផង និងសេវាកម្មមួយចំនួនរបស់ Microsoft ផង ។
Nokia X មានរូបរាងស្អាត គុណភាពល្អ និងមានផ្ទៃមុខបង្ហាញ កម្មវិធីទូរស័ព្ទរាងក្រឡាការ៉ូ ស្រដៀងគ្នាទៅនឹងសែស្រឡាយស្មាតហ្វូន Lumia ។ វាមានផ្ទៃបង្ហាញពីរទំព័រ គឺទំព័រ Home Screen សម្រាប់ ផ្ទុកកម្មវិធីដែលបញ្ចូលពីនាយនិងកម្មវិធីទាញយកពី Stores  និង ទំព័រ Fast Lane សម្រាប់ផ្ទុកកម្មវិធីដែលបានបើករួច ។ បណ្តាអ្នកប្រើប្រាស់អាចទាញ យកក្មមវិធីប្រកប ដោយគុណភាពខ្ពស់ពី Nokia Store, ពីបណ្តា Stores ដែលផ្តល់ជូនដោយភាគីទីបី, ឬបញ្ចូលផ្ទាល់ពីកុំព្យូទ័រក៏បាន ។
Nokia X ក៏មានផ្តល់ជូន សេវាកម្មផ្សេងៗពី Microsoft ដែលក្នុងនោះរួមមាន Skype, OneDrive សម្រាប់ ផ្ទុកទិន្នន័យក្នុងប្រព័ន្ធអនឡាញ និងគណនីអ៊ីមែល Outlook.com ។
លោក Jerry Manus អគ្គនាយកនៃ ប្រតិបត្តិការក្រុមហ៊ុន Nokia ប្រចាំនៅកម្ពុជា-ឡាវ បានបញ្ជាក់ថា ៖ យើងមានការជឿជាក់ យ៉ាងមុតមាំថា បន្សំកម្មវិធី Android, សេវាកម្មពី Microsoft, ការរចនាស្អាតប្រកប ដោយគុណភាពពី Nokia នឹងឆ្លើយតបទៅនឹងសេចក្តីត្រូវការ និង ចំណង់ចំណូលចិត្តអតិថិជន នៅទូទាំងពិភពលោក ជាពិសេសអតិថិជននៅក្នុង បណ្តាប្រទេសដែល មានសេដ្ឋកិច្ចលូតលាស់ ។  
Nokia X: ទូរស័ព្ទតម្លៃទាប សមរម្យស្ថិតក្នុង សែស្រឡាយស្មាតហ្វូន X
Nokia X ទទួលបានការរចនាយ៉ាងល្អវិចិត្រពី Nokia ប្រកបទៅដោយពណ៌ដ៏លេចធ្លោ ។ វាមានរាងស្តើង កម្រាស់ត្រឹមតែ 10.4 មីលីម៉ែត្រ, ប្រើគង់បានយូរ, អេក្រង់ capacitive WVGA touch screen ទំហំ 4” ធំល្មមសម្រាប់ការអានអក្សរ, និងអាចប្តូរសម្បកគម្របថ្មបាន ។ ស្មាតហ្វូនដ៏ប្រសើរនេះ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Nokia X Software Platform និងអង្គប្រតិបត្តិការ 1Ghz dual core Qualcomm Snapdragon ។
ការចេញលក់ និង លក្ខណៈសម្បត្តិសំខាន់ៗ
Nokia X នឹងមានដាក់លក់នៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តនានាទូទាំង ព្រះរាជាណាចក្រកម្ពុជា ចាប់ពីដំណាច់ខែមីនានេះ តទៅក្នុងតម្លៃលក់រាយប្រមាណ $115 ។ ពណ៌សម្រាប់ជ្រើសរើសមាន បៃតងខ្ចី ក្រហមឆើត ខ្មៅ និងពណ៌ស ។
លក្ខណៈសម្បត្តិសំខាន់ៗរួមមាន ៖
·        - អេក្រង់ 4’’ capacitive touchscreen
·        - Processor: 1 GHz Qualcomm Snapdragon Dual Core
·         - RAM: 512MB
·         - កាមេរ៉ា 3MP
·         - ស៊ីមពីរ (Dual SIM)
·         - ទ្រទ្រង់អង្គចងចាំរហូតដល់ 32GB
·         - ថាមពលថ្ម 1500 mAH
·         - Satellite GPS
Photo by LookingTODAY
Photo by LookingTODAY