នៅខណ្ឌទួលគោក ឆេះបង្គោលភ្លើង ទៀតហើយ
ភ្នំពេញ ៖ ហេតុការណ៍ ឆេះបង្គោលភ្លើងមួយ បានកើតឡើង
ត្រង់ចំណុចបង្គោលភ្លើងលេខ ៥ នៅផ្លូវលេខ ២៣០ កែងផ្លូវលេខ ២៦១
សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលវេលាម៉ោងប្រមាណ ៩
និង៣០នាទីយប់ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៤ ប៉ុន្តែដោយមានការសហការ
ជួយគ្នាយ៉ាងសស្រាក់ សស្រាំ ពីសំណាក់ប្រជាពលរដ្ឋ ភ្លើងក៏រលត់ទៅវិញ
ដោយប្រើបំពង់ពន្លត់អគ្គិភ័យ អស់ប្រមាណពី៦ ទៅ៧បំពង់ ។
នៅក្នុងហេតុការណ៏ គេឃើញមានរថយន្ត ពន្លត់អគ្គិភ័យ របស់ខណ្ឌទួលគោក បានត្រៀមបាញ់ទឹកពន្លត់ ផងដែរ ពាក់ព័ន្ធហេតុការណ៍ ឆ្លងចរន្តអគ្គិសនីនេះដែរ ប្រជាពលរដ្ឋទំាងអស់ ក៏ដូចជាអ្នកដែលរស់នៅក្បែរកន្លែងកើតហេតុ មានការព្រួយបារម្ភជាខ្លំាង និងបានសំណូមពរដល់អគ្គិសនីកម្ពុជា ជួយពិនិត្យ បន្ទាប់ ពីមានការ ឆ្លងចរន្តអគ្គិសនីពីរដង តែក្នុងរយៈពេលប៉ុន្មានថ្ងៃសោះ នៅជិតផ្សារដេប៉ូ ស្ថិតក្នុងទឹកដី ខណ្ឌ ទួលគោកដដែល ដោយសារតែបណ្តុំខ្សែភ្លើង បីដូចសំបុកពីង ពាង ទំាងនោះ ។
ឧប្បតិហេតុនេះ ចាប់ទុកជាសំណាងធំហើយ ដែលមានការអន្តរាគមន៍ទាន់ពេលវេលា ប៉ុន្តែ ប្រសិនបើកើត ឡើងកណ្តាលរាត្រី ដោយមិនបានដឹង ហើយរាលដាល ដល់ផ្ទះប្រជាពលរដ្ឋវិញ ច្បាស់ជាមានហានិភ័យ ធំកើតឡើងជាក់ជាមិនខាន ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល