ចិនប្រើប្រាស់ផ្កាយរណប ចំនួន១០ស្វែងរកយន្ដ ហោះម៉ាឡេស៊ីបាត់ខ្លួន
នៅព្រឹកថ្ងៃទី១១ ខែមីនា
ផ្កាយរណបចំនួន១០គ្រឿងរបស់ចិនដែលមានបច្ចេក
វិទ្យាទំនើបបានត្រួតពិនិត្យនៅគ្រប់ច្រក
ល្ហកក្នុងតំបន់សមុទ្រចិនខាងកើតស្វែង
រកតម្រុយយន្ដហោះម៉ាឡេស៊ីដែលបាត់ ខ្លួនកាលពីថ្ងៃទី៨ ខែមីនា ។
សារព័ត៌មានម៉ាឡេស៊ីបានដកស្រង់ ប្រភពព័ត៌មានពីកម្លាំងទាហានបដិវត្ដន៍ ប្រជាជនចិន PDA បានឱ្យដឹងថា មជ្ឈមណ្ឌលត្រួតពិនិត្យ និងតាមដានតាមប្រព័ន្ធផ្កាយរណបបានចាប់ផ្ដើមបញ្ជាប្រព័ន្ធផ្កាយរណប ចំនួន១០គ្រឿងផ្ដោត ទៅលើការរុករកយន្ដហោះម៉ាឡេស៊ី បាត់ខ្លួននៅតំបន់សមុទ្រចិនខាងត្បូង ។
សារព័ត៌មានស៊ីនហួបានផ្សព្វផ្សាយថា មជ្ឈមណ្ឌលត្រួតពិនិត្យបានផ្អាក សកម្មភាពតាមដានអាកាសធាតុប្រព័ន្ធ ទំនាក់ទំនងផ្សេងៗដោយបង្វែរកម្មវិធី ទាំងអស់នោះទៅជាការរុករកតាមរយៈ រូបភាពទៅវិញ ។
កាលពីយប់ថ្ងៃទី១០ ខែមីនា គណៈ ប្រតិភូចិនបានទៅដល់ទីក្រុងគូឡាឡាំពួរ ជួយដល់ម៉ាឡេស៊ីរុករកយន្ដហោះ និង ជួយដល់គ្រួសារអ្នកដំណើរចិនដែលបាត់ ខ្លួន ។ ពលរដ្ឋចិនធ្វើដំណើរនៅលើយន្ដ ហោះសរុប១៥៤នាក់ ក្នុងចំណោម២៣៩ នាក់បាត់ខ្លួនពេលហោះហើរដល់តំបន់ សមុទ្រម៉ាឡេស៊ី និងវៀតណាម ។
រដ្ឋាភិបាលចិនបានជំរុញឱ្យម៉ាឡេស៊ី បង្កើនការរុករកឱ្យបានឆាប់បំផុត ។ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឱ្យ ដឹងថា “យើងសង្ឃឹមថា ម៉ាឡេស៊ីនឹង យល់ពីស្ថានភាពរបស់ចិន ពិសេសគឺ សាច់ញាតិអ្នកដែលបាត់ខ្លួន ដោយ បង្កើនការរុករក ។ ការបាត់ខ្លួននោះគឺ នៅលើយន្ដហោះក្រុមហ៊ុនម៉ាឡេស៊ី អ៊ែរ ឡាញ ដូច្នេះម៉ាឡេស៊ីជាអ្នកទទួលខុសត្រូវ ៕

________________________________
ប្រភពព័ត៌មានពី៖ នគវត្ត