កាន់​តែ​អស់​សង្ឃឹម បើ​រក​យន្តហោះ​បាត់​ខ្លួនមិន​ឃើញ​ ខណៈ​​ថ្ម​ប្រអប់​ខ្មៅ​កាន់​​បាន​តែ​៣០​ថ្ងៃ

3/22/2014 0 Comments A+ a-

ការ​​រុក​​រក​​យន្ត​ហោះ​​​បាត់​ខ្លួន​ជើងហើហើរ​ MH370 ​​នៅ​​បន្ត​​​ធ្វើ​​ទៀត​ ទោះ​​ជា​​​បញ្ចប់​រ​​យៈ​​ពេល​​​៣០​​ថ្ងៃ​ដែល​​ជា​​ពេល​​ថ្ម​​ប្រអប់​​ខ្មៅ​​ ត្រូវ​​អស់​​ក៏​​ដោយ។ នេះ​​​បើ​​តាម​​ការ​​លើក​​ឡើង​​របស់​​រដ្ឋ​​មន្ត្រី​​ដឹក​​ជញ្ជូន​​ស្តី​ទី​ ​លោក​ Hishammuddin Hussein នា​​ល្ងាច​​ថ្ងៃ​​សុក្រ​​នេះ។
លោក​​រដ្ឋ​​មន្ត្រី​​ស្តី​ទី​បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃ​ពាក់​ព័ន្ធ​នឹង​ជើង​ហោះ​ហើរ MH370 ថា មាន​បច្ចេក​វិទ្យា​ផ្សេង​ទៀត​ដែល​អាច​ត្រូវ​បាន​ប្រើ​​សម្រាប់​ប្រតិបត្តិការ​រុក​រក និង​សង្គ្រោះ (SAR)
លោក Hishammuddin ប្រាប់ ​អ្នក​កាសែត​ថា ៖«យើង​​​រក​មិន​​​ឃើញ​អ្វី​មួយ​​ច្បាស់​លាស់​ពាក់​ព័ន្ធនឹង​យន្ត​ហោះ​បាត់​ ខ្លួន​នោះ​​ទេ។ នេះ​ប្រហែល​ជា​ត្រូវ​ការ​ពេល​វេលា​រុក​រក​យូរ​ទៀត»។
លោក ​រដ្ឋ​មន្ត្រី​ស្តី​ទី​បាន​និយាយ​ផ្អែក​លើ​ព័ត៌មាន​​ដែល​ត្រូវ​បាន​ផ្តល់​ ឲ្យ​ដោយ​ក្រុម​ការងារ​បារាំង​ពាក់​ពាក់​ព័ន្ធ​នឹង​ការ​រុក​រក​​​ថា បច្ចេកវិទ្យា SAR អាច​ត្រូវ​បាន​ប្រើ​​​សម្រាប់​ការ​រុក​រក​ បន្ទាប់​ពី​​​រយៈ​ពេល​៣០​ថ្ងៃ​ត្រូវ​​បាន​បញ្ចប់។
លោក ​ថា ៖«យើង​នឹង​បន្ត​រុក​រក យើង​នៅ​តែ​ប្តេជ្ញា​ស្វែង​រក និង​សង្គ្រោះ​​អ្នក​​បាត់​ខ្លួន​ទាំង​នោះ»។ លោក​សង្កត់​ធ្ងន់​ថា យន្តហោះ​បាត់​ខ្លួន​​គួរ​ត្រូវ​បាន​ស្វែង​រក​ឃើញ មុន​ពេល​៣០​ថ្ងៃ​នៃ​រយៈ​ពេល​​ថ្ម​ប្រអប់​ខ្មៅ​នៅ​មាន។
យន្តហោះ Boeing 777 ​ដែល​ដឹក​អ្នក​ដំណើរ​២២៧​នាក់ និង​ក្រុម​អាកាសយានិក​១២​នាក់​បាន​បាត់​ខ្លួន​ប្រហែល​ជា​មួយ​ម៉ោង បន្ទាប់​ពី​ចាក​ចេញ​ពី​ប្រលាន យន្តហោះ​អន្តរជាតិ​កូឡាឡាំពួរ​​នៅ​វេលា​ម៉ោង​​១២:៤១​នាទី(am)​ ថ្ងៃ​ទី​៨ ខែ​មីនា។​ វា​​គ្រោង​ចុះ​ចត​នៅ​ទីក្រុង​បេកាំង​ប្រទេស​ចិន​វេលា​ម៉ោង​៦:៣០​នាទី​(am)ថ្ងៃដដែល៕


ប្រែ​សម្រួល៖ ជាន ចាន់រ៉ា
ប្រភព៖ channelnewsasia