តំបន់ទេសចរណ៍ ធម្មជាតិដ៏ស្រស់ត្រកាល អន្លុងផ្សោតកាំពី
ខេត្តក្រចេះ
មានទីតាំងនៅខាងកើតទន្លេមេគង្គ
ដែលទាក់ទាញភ្ញៀវទេសចរមួយចំនួនដែលភាគច្រើនទៅទស្សនាអន្លង់ផ្សោតដែល
នៅសេសសល់លើពិភពលោក។
ភូមិដែលគួរទៅទស្សនាគឺភូមិកាំពីដែលមានចម្ងាយប្រហែល១៥គីឡូម៉ែត្រ
ពីទីរួមខេត្ត។ ផ្សោតទឹកសាបជាសត្វស្ថិតនៅក្នុងគ្រោះថ្នាក់
និងជាសត្វដ៏កម្រ
តាមការប៉ាន់ស្មានគឺមានប្រហែលត្រឹមតែ៦០ក្បាលប៉ុណ្ណោះដែលរស់នៅ
ក្នុងទន្លេនេះ។
ទីក្រុង
របស់ខេត្តក្រចេះព័ទ្ធ ជុំវិញដោយជនបទ
និងបម្រើជាកន្លែងប្រសើរបំផុតដែលអាចសម្រាកមួយ
ឬពីរយប់នៅទីនោះ។ ទីនេះជាកន្លែងប្រសើរមួយពីតំបន់ផ្សេងៗទៀតរបស់
ប្រទេសដែលគេធ្វើដំណើរទៅ។
ខេត្តក្រចេះ
មានតំបន់ទេសចរណ៍មួយចំនួន។
ភ្នំសំបុកជាប្រាសាទតូចមានទីតាំងនៅលើភ្នំភាគខាងជើងទីរួមខេត្ត។
ជណ្ដើរដ៏វែងឆ្ពោះទៅព្រះវិហារភ្នំសំបុកដែលបង្ហាញរូបភាពលម្អិតនៃ
ការធ្វើទារុណកម្មបន្ទាប់ពីស្លាប់ទៅដល់អ្នកដែលមានបាបក្នុង
ជិវិតបច្ចុប្បន្ន។ វត្តរកាកណ្ដាលជាវត្ដដែលបានជួសជុលឡើងវិញជាមួយ
នឹងរចនាប័ទ្មចេតិយរបស់ឡាវ “Stupa”
នៅតាមមាត់ទន្លេដែលមានចង្ងាយ២គីឡូម៉ែត្រពីទីរួមខេត្ត។
នៅជិតវត្តសម័យទំនើបដែលគេអាចលឺមានព្រះសង្ឃសូត្រធម៌នៅពេលល្ងាច។
ប្រហែល១៥គីឡូម៉ែត្រពីទីរួមខេត្ត មានសហគមន៍ចាមដ៏ធំមួយ។
ទីនេះត្រូវបានស្គាល់ច្បាស់ដោយអ្នកនៅក្នុងតំបន់ថា
ភូមិត្បាញកន្ត្រក
ដែលជាភូមិធំជាងគេក្នុងខេត្តក្រចេះដែលមានអ្នកភូមិច្រើនជាង
៤០០០នាក់រស់នៅទីនោះ។
សកម្មភាពចុងក្រោយបំផុតប្រចាំថ្ងៃក្នុងខេត្តក្រចេះគឺសម្រាកតាមមាត់
ទន្លេនិងទស្សនាថ្ងៃលិច៕
សូមទស្សនា រូបភាព ខាងក្រោម
ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia
ប្រភព៖ tourismcambodia