ពលរដ្ឋមួយគ្រួសារនៅរតនគិរី បដិសេធទទួលសំណង របស់ក្រុមហ៊ុនស្វីហ្វរ៉ាប់បើរលីមីតធីត
ពលរដ្ឋ
មួយគ្រួសារក្នុងចំណោម៣គ្រួសារ នៅស្រុកកាចាញ ខេត្តរតនគិរី
បដិសេធទទួលសំណងពីក្រុមហ៊ុនស្វីហ្វ រ៉ាប់បើរលីមីតធីត ដោយចោទថា
ក្រុមហ៊ុនមួយនេះ បានរំលោភដីរបស់គាត់ ដើម្បីយកទៅដាំកៅស៊ូ។
លោក ឡោះ វ៉ាន់ អាយុ៦១ឆ្នាំ រស់នៅភូមិពីរ និងជាម្ចាស់ដីដែលមានជម្លោះជាមួយក្រុមហ៊ុន ប្រាប់VODនៅថ្ងៃព្រហស្បតិ៍នេះថា លោក បានរស់នៅលើដីទំហំ១.៤៥ហិកតា តាំងពីឆ្នាំ១៩៩២ តែមិនមានប័ណ្ណកម្មសិទ្ធិដីធ្លីទេ។លោកបន្តថា លោក នឹងមិនចាកចេញពីដីនេះទេ ដោយសារក្រុមហ៊ុន បានផ្តល់សំណង មិនស្មើនឹងតម្លៃដី និងដំណាំផ្សេង។ លោកឲ្យដឹងទៀតថា ដីរបស់លោក មានដើមស្វាយចន្ទីប្រមាណជា២០០ដើម ហើយក្រុមហ៊ុន បានផ្តល់សំណងចំនួន២០០០០រៀល សម្រាប់ដើមស្វាយចន្ទីមួយដើម។
មេភូមិពីរ ស្រុកកាចាញ លោក គួយ គា មានប្រសាសន៍ថា ក្រុមហ៊ុន បានយល់ព្រមផ្តល់សំណងដល់ប្រជាពលរដ្ឋចំនួនបីគ្រួសារ ដែលក្នុងនោះពីរគ្រួសារ យល់ព្រមទទួល ដោយសារប៉ះពាល់តិចតួច តែគ្រួសាររបស់លោក ឡោះ វ៉ាន់ មិនព្រមទទួល ហើយស្នើសុំរស់នៅលើដីនោះដដែល។លោកបញ្ជាក់ថា លោក លោក ឡោះ វ៉ាន់ បានរស់នៅលើដីនោះយូរមកហើយ តែមិនមានប័ណ្ណកម្មសិទ្ធិដីធ្លីទេ ហើយក្រុមហ៊ុន ទទួលបានសិទ្ធិ ដើម្បីយកដីទៅដាំកៅស៊ូ។
VOD មិនទាន់អាចទាក់ទងតំណាងក្រុមហ៊ុន ស្វីហ្វរ៉ាប់បើរលីមីតធីត ដើម្បីអត្ថាធិប្បាយលើបញ្ហានេះបាននៅឡើយទេ៕
VOD