កំពុងតែបណ្តើរប្តីគេក្នុងផ្សារ ស្រាប់តែប្រពន្ធគេទាន់ ហក់ទៅបោចសក់ប្រតាយគ្នា ផ្អើលពេញផ្សារ
តើស្ត្រីណាដែលទ្រាំបាន ឃើញប្តីខ្លួនឯង បណ្តើរស្រីផ្សេងដោយលួចលាក់នោះ ?
ជាក់ណាស់ វីដេអូឃ្លិបនេះដែរ បានបង្ហាញ ឲ្យដឹងថា ខណៈដែល ស្ត្រីជាប្រពន្ធបានដើរផ្សារទំនើប ឃើញប្តីរបស់ខ្លួនបណ្តើរស្រីកំណាន់ ក៏រត់យ៉ាងលឿន ពីកាំជណ្តើរ យន្ត នៅផ្សារទំនើប ទៅវាយស្ត្រីកំណាន់របស់ប្តីដែលពាក់អាវខ្មៅ ដែលធ្វើឲ្យនាងតដៃមិនរួចឡើយ ។ ក្រោយហេតុការណ៍នេះគេឃើញមាន កងកំលាំងរក្សាសន្តិសុខនៅផ្សារទំនើប ចុះមកអន្តារគមន៍ ។
សាក្សី ដែលនៅកន្លែងកើតហេតុ បានឲ្យដឹងថា បុរសជាប្តីជនជាតិចិន ខាងលើ បានរៀបការជាមួយនឹងគ្នាយូរហើយ មុននឹងទំនាក់ទំនងជាមួយនឹងស្រីកំណាន់ ហើយប្រពន្ធតាមទាន់ក៏វាយ ស្ត្រីកំណាន់ នោះ ឲ្យខ្មាស់គេតែម្តង ទៅ បើទោះបីប្តីរបស់នាងឃាត់យ៉ាងណាក៏ដោយ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
