មុនស្លាប់ទិញម៉ូតូ ទុកឲ្យកូនជិះធ្វើការ ចិញ្ចឹមបងប្អូន ទីបំផុតចោរប្លន់បាត់
- តើហេតុអ្វីកម្ពុជា មិនអាចសម្រេចបានការរក្សាសន្តិសុខ សុវត្ថិភាព
និងលុបបំ ចោរហារយជូនប្រជាពលរដ្ឋខ្លួន ដូចបណ្តាប្រទេសជិតខាង?
តើពេលណាពលរដ្ឋកម្ពុជាស្គាល់នូវសុខសន្តិភាព ដ៏ពេញលេញ?
ភ្នំពេញ៖ យុវជនម្នាក់បានស្រែកទាំងឆោរឡោ កណ្តាលរាត្រី បន្ទាប់ពីក្រុមចោរវាយ និងភ្ជង់ប្លន់យកម៉ូតូសង់ស៊េរី ឆ្នាំ២០១១ ទៅបាត់ដោយសុវត្ថិភាពនាវេលាម៉ោង ៣ទៀបភ្លឺថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤ តាមបណ្តោយផ្លូវលេខ ៤៨៤ កែងផ្លូវបុប្ផាជាយដែន សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំកាមន។ អ្វីជាការសោកស្តាយសម្រាប់ជនរងគ្រោះនោះ ម៉ូតូដែលចោរប្លន់នោះ ជាទ្រព្យសម្បត្តិចុងក្រោយបង្អស់របស់ម្តាយខ្លួន បន្សល់ទុកឲ្យមុនគាត់លាចាកលោកកាល ពីឆ្នាំ២០១៣ ទុកឲ្យជិះធ្វើការចិញ្ចឹមជីវិត និងបងប្អូន៤នាក់ផ្សេងទៀត។
យុវជនរងគ្រោះ ញ៉េន វិបុល អាយុ ២៣ឆ្នាំ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលក្រោយកើតហេតុភ្លាមៗ មុនពេលកើតហេតុខ្លួនបានជិះម៉ូតូតាមបណ្តោយផ្លូវ៤៨៤ ឌុបសង្សារចេញពីធ្វើការត្រឡប់ទៅផ្ទះ។ លុះដល់ ចំណុចកើតហេតុក្រុមចោរមានគ្នា៣នាក់ ជិះម៉ូតូតាមក្រោយវ៉ាមកពាំងពីមុខដកកាំភ្លើងខ្លីវាយ និងភ្ជង់យកម៉ូតូ របស់ខ្លួនទៅបាត់តែម្តង។
យុវជន ញ៉េន វិបុល បន្តថា ក្រុមចោរទាំង៣នាក់នោះ វ័យក្មេងៗ អាយុជាង ២០ឆ្នាំ ជិះម៉ូតូស្កុបពីក្រហមលាយស អត់ស្លាកលេខ ប្រើកាំភ្លើងខ្លីម៉ាកឡុក។
លោក ញ៉េន វិបុល បានថ្លែងឲ្យដឹងផងដែរថា ម៉ូតូដែលត្រូវក្រុមចោរប្លន់យកទៅនោះ ម៉ាកឌ្រីមសង់ស៊េរីឆ្នាំ ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AY-02 43។
យុវជនរងគ្រោះ បានបន្តរំលឹកជាមួយអារម្មណ៍ក្តុកក្តួលថា ម៉ូតូដែលចោរលួចទៅបាត់នេះ ជាទ្រព្យសម្បត្តិ និងវត្ថុ អនុស្សាវរីយ៍ចុងក្រោយបង្អស់របស់ម្តាយខ្លួនមុនពេលលាចាកលោកកាលពីឆ្នាំ២០១៣ ទិញឲ្យដើម្បីជិះធ្វើការក្នុង រាជធានីភ្នំពេញ ចិញ្ចឹមជីវិតខ្លួនឯង និងបងប្អូន៤នាក់ផ្សេងទៀត។
បើតាមជនរងគ្រោះម៉ូតូនេះ លក់ស្រូវអស់ជាច្រើនថាំងទើបទិញបានម៉ូតូមួយគ្រឿង ឥឡូវត្រូវក្រុមចោរជ្រកក្រោម ដំបូល នៃសុខសន្តិភាពរបស់កម្ពុជាប្លន់ទៅបាត់ហើយ។
ជាការគាត់សម្គាល់សកម្មភាពក្រុមចោរប្លន់ហាក់កំពុងកក្រើកឡើងវិញទៀតហើយ នៅកណ្តាលរាជធានី ដែល ត្រូវបានគេប្រសិទ្ធនាមជារាជធានី ដ៏សប្បាយ និងរុងរឿងរបស់កម្ពុជានោះ ប្រហែលជាក្រុមចោរចង់សាកកម្លាំង សមត្ថកិច្ចហើយមើលទៅ។
ប្រទេសជិតខាងកម្ពុជា ថៃ-វៀតណាម ជារឿយៗ ត្រូវបានលេចឮនូវពាក់សរសើរមិនដាច់ចេញមាត់ពលរដ្ឋកម្ពុជា ទៅលើបណ្ហាសន្តិសុខ និងសុវត្ថិភាព ពោលមិនមានករណីលួចប្លន់ដ៏សកម្មដូចកម្ពុជានោះឡើយ ពលរដ្ឋរបស់គេ រស់ដោយអារម្មណ៍ផាសុខភាព។ តើហេតុអ្វីកម្ពុជា មិនអាចសម្រេចបានការរក្សាសន្តិសុខ សុវត្ថិភាព និងលុបបំ ចោរហារយជូនប្រជាពលរដ្ឋខ្លួន ដូចបណ្តាប្រទេសជិតខាង? តើពេលណាពលរដ្ឋកម្ពុជាស្គាល់នូវសុខសន្តិភាព ដ៏ពេញលេញ?
ប្រជាពលរដ្ឋកម្ពុជា ពិតជាអភ័ព្វណាស់គ្រាក្រក្រោយងើបចេញពីសង្រ្គាម ៧ មករា ១៩៧៩ ក្រោមស្នាដៃរំដោះ របស់សម្តេចប្រមុខទាំង៣ ចង់ល្អ ឡូយឆាយ ក៏មិនបានដែរ ព្រោះទើបងើបចេញពីសង្រ្គាមអត់គ្រប់បែបយ៉ាង។ លុះដល់សម័យបច្ចុប្បន្នខិតខំរកស៊ីមានលុយ តែក៏នៅតែអភ័ព្វមិនអាចប្រើប្រាស់សម្ភារៈម៉ូតូ រថយន្ត គ្រឿង អលង្ការ មាស ពេជ្រ ឲ្យឡូយឆាយតាមការរីកចម្រើន នៃសង្គមបានឡើយ រាល់ពេលប្រើម្តងៗ តែងនឹកឃើញ ដល់ក្រុមដែលបញ្ចេញសកម្មភាពប្លន់ស្ទើររាល់ថ្ងៃ។ ទីបំផុតដើម្បីរក្សាអាយុជីវិត ពលរដ្ឋដ៏កម្សត់របស់កម្ពុជា បង្ខំ ប្រើសម្ភារៈអន់ៗ ឬពាក់គ្រឿងកាឡៃជាដើមទៅចូលរួមពិធីផ្សេងៗ៕
________________
ផ្តល់សិទ្ទិដោយ៖dap-news.com