
ដីយាយក្រពើដែលត្រូវបានសាលារាជធានីរឹបអូស និងលក់ឲ្យបុរីពិភពថ្មីធ្វើអាជីវកម្ម។ រូបថត សហការី
ភ្នំពេញៈ អ្នកស្រីឧកញ៉ា ឈិន សុគុន្ឋារី ហៅយាយក្រពើ
ប្រធាន ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឡាយីម៉ិច ហូលឌីងគ្រុប
ដែលជាប់ចោទពីបទ «ធ្វើឲ្យប៉ះពាល់លើកម្មសិទ្ធិដីសាធារណៈ» និង
ជាជនរងគ្រោះ ដែលដីកម្មសិទ្ធិរបស់អ្នកស្រី
នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទំហំជាង ៣៤ហិកតា
ដែលមានតម្លៃជាង ១០០លានដុល្លារអាមេរិក
ត្រូវបានសាលារាជធានីភ្នំពេញរឹបអូសយក ជាសម្បត្តិរដ្ឋ កាលពីឆ្នាំ
២០១២ ហើយឥឡូវនេះ ត្រូវបានគេលក់ទៅឲ្យក្រុមហ៊ុនឯកជន សង់វិឡា ឬ
ផ្ទះល្វែង សម្រាប់លក់យ៉ាងចំហរ
និង
ត្រូវបានគេតាមដេញចាប់ម្ចាស់ដាក់គុកព្រាត់ប្រាសកូនចៅយ៉ាងខ្លោច
ផ្សារនោះ បានស្នើសុំលោកនាយករដ្ឋមន្ត្រីហ៊ុន សែន
មេត្តាជួយទប់ស្កាត់កុំឲ្យមន្ត្រីមានអំណាច មួយចំនួន
ឃុបឃិតជាមួយឧកញ៉ាទុច្ចរិត
កៀបសង្កត់ចៅក្រមជំនុំជម្រះដែលទទួលបន្ទុករឿងក្តីព្រហ្មទណ្ឌរបស់
អ្នកស្រី ខណៈដែលរឿងក្តីនេះ ដែលគេនាំគ្នាកៀបស៊ី
ជាលក្ខណៈប្រព័ន្ធដ៏អយុត្តិធម៌នោះ ត្រូវបានចៅក្រមប្រឹក្សា
នៃសាលាឧទ្ធរណ៍គ្រោងនឹងលើកយកមកជំនុំជម្រះសារឡើងវិញនៅថ្ងៃទី
២៦ ខែមីនា ២០១៤ វេលា ម៉ោង ២ រសៀលនៅក្នុងសប្តាហ៍ក្រោយនេះ។
លិខិតរបស់យាយក្រពើផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ចុះកាលបរិច្ឆេទថ្ងៃទី ១៥ មីនា ២០១៤ ដែល កាសែតភ្នំពេញ ប៉ុស្តិ៍
ទទួលបាននៅថ្ងៃសុក្រ ទី ២១ ខែ មីនា ២០១៤នេះ
មានខ្លឹមសារទាំងស្រុងដូចតទៅនេះ៖

____________________________
ប្រភពព័ត៌មានពី៖ ខ្មែរប៉ុស្តិ៍