ស្ពាយខោអាវមួយបង្វេច ដៃកាន់រូបថតដើរស្វែងរកប្រពន្ធ ដូចរាវម្ជុលក្នុងបាតសមុទ្រ
រាជធានីភ្នំពេញ ៖ បុរសកម្សត់
ម្នាក់ បានធ្វើដំណើរពីស្រុកកំណើត ស្ពាយខោអាវមួយបង្វេច
និងមានកាន់រូបថត ប្រពន្ធវ័យក្មេងមួយសន្លឹក
ដើរសួរគេឯងក្រែងបានដំណឹងពីប្រពន្ធ
ដែលដាច់ចិត្តចាកចោលគាត់ ធ្វើឲ្យគ្រប់ៗគ្នាមានចិត្ត
អាណិតអាសូរជាពន់ពេក
ប៉ុន្តែគេគ្មានសង្ឃឹមថា គាត់អាចរកប្រពន្ធឃើញនោះទេ
ព្រោះតែគេបានសម្រេចចិត្ត ដើរចេញពីជីវិតរបស់គាត់ រួចទៅហើយ
ទំនងជាមិនបកក្រោយវិញទេ។
បុរសដ៏កម្សត់ម្នាក់នោះ មានឈ្មោះ វ៉ាន់ ជាតិ អាយុ ៤២ឆ្នាំ មានស្រុកកំណើតនៅភូមិស្រូប ឃុំសម្ភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានរៀបការជាមួយនារីម្នាក់ឈ្មោះ ឯម លាងស្រិន អាយុ ៣៥ឆ្នាំ មានស្រុកកំណើតនៅក្បែរគ្នា តាំងពីឆ្នាំ១៩៩៥ រហូតមកដល់ពេលបច្ចុប្បន្ននេះ ពួកគាត់មានកូនចំនួន ៤នាក់ គឺប្រុស២ ស្រី២ ។ ដោយជីវភាពមានការខ្វះខាត គាត់ក៏បានសម្រចចិត្ត បែកពីប្រពន្ធកូន ទៅរកស៊ីនៅស្រុកថៃកាលពីខែកក្កដា ឆ្នាំ២០១៣ ហើយបានផ្ញើលុយអោយប្រពន្ធកូន ជារៀងរាល់ខែ។
ដោយមានការនឹករលឹក ប្រពន្ធកូនខ្លាំពេក គាត់បានសម្រេចចិត្ត វិលមកស្រុកកំណើតវិញ ដើម្បីរស់នៅជាមួយប្រពន្ធកូន កាលពីខែកុម្ភះ ឆ្នាំ២០១៤ ពេលដែលគាត់មកដល់ស្រុកកំណើតវិញ មិនឃើញប្រពន្ធនៅផ្ធះនោះទេ។ ឃើញតែកូនប្រុសទី២ ម្នាក់គត់ ពេលដែលគាត់សួរនាំ កូនប្រាប់ថា ម៉ែទៅធ្វើការនៅភ្នំពេញ ហើយគាត់ក៏បាន ស្រាវជ្រាវលេខទូរស័ព្ទ ពីបងប្អូនដើម្បីទំនាក់ទំនង ជាមួយប្រពន្ធ រហូតបានជួបនិយាយគ្នា។ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤ ប្រពន្ធរបស់គាត់ បានទៅលេងផ្ទះមួយយប់ ហើយបានសុំគាត់លែងលះ តែគាត់មិនព្រមដោយនឹកអាណិតកូន។
ស្រាប់តែព្រឹកឡើង ប្រពន្ធរបស់គាត់ បានលួចរត់ចោលគាត់បាត់ ធ្វើអោយគាត់ស្ទើរតែស្លាប់ទាំងរស់ តែគាត់នៅមិនទាន់អស់ចិត្ត ដោយសារនឹកស្មានមិនដល់ថា ប្រពន្ធរបស់គាត់ចិត្តដាច់ដល់ថ្នាក់នេះ ព្រោះអីគាត់មិនដែលធ្វើអ្វី អោយប្រពន្ធគាត់ពិបាកចិត្ត ម្ដងណាឡើយ ហើយគាត់ខ្លាចតែប្រពន្ធរបស់គាត់ ចាញ់បោកប្រុសណាផ្សេង ដែលលួងលោមនាង អោយលង់ស្នេហ៍នោះទេ ទើបគាត់សម្រេចចិត្តចាកចេញ ពីស្រុកកំណើត មកតាមរកប្រពន្ធ ដល់រាជធានីភ្នំពេញ ដ៏ធំល្វឹងល្វើយ៕

_________________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ
ប្រភពព័ត៌មានពី៖ វត្តភ្នំ