នៅ
តាមបណ្តាប្រទេសភាគច្រើន នៅទូទាំងពិភព លោក
មានតែរូបិយប័ណ្ណជាតិរបស់គេប៉ុណ្ណោះដែល ធ្វើចរាចរណ៍នៅលើទីផ្សារ។
អ្នកដែលធ្លាប់ធ្វើដំ ណើរ ទៅក្រៅប្រទេសប្រាកដជាបានសង្កេតឃើញថា
ដើម្បីធ្វើការទិញដូរ នៅក្នុងប្រទេសណាមួយ
គេចាំបាច់ត្រូវតែដូរលុយ
យករូបិយប័ណ្ណជាតិរបស់ប្រទេសនោះជាមុនសិន។
នៅក្នុងប្រទេសកម្ពុជាវិញ
គេសង្កេតឃើញថាលុយដុល្លារត្រូវបានគេប្រើប្រាស់ យ៉ាងទូលំទូលាយបំផុត
គឺប្រើច្រើនជាងលុយរៀល ដែលជារូបិយប័ណ្ណជាតិទៅទៀត។
តើហេតុអ្វីបានជាសេដ្ឋកិច្ចកម្ពុជាត្រូវគ្របដណ្តប់ដោយលុយដុល្លារ
ខ្លាំងបែបនេះ?
នៅក្នុងប្រទេសកម្ពុជា
ការចាយលុយដុល្លារធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត
ដោយគ្មានការបង្ខិតបង្ខំ
ហើយក៏មិនមានការហាមឃាត់ណាមួយដោយច្បាប់នោះដែរ។ ជាទូទៅ
គេនាំគ្នាចាយលុយដុល្លារ
ដោយសារតែគេមិនសូវមានទំនុកចិត្តទៅលើរូបិយប័ណ្ណជាតិ គឺលុយរៀល។
ការណ៍ដែលប្រជាជនបាត់បង់ទំនុកចិត្តលើលុយជាតិ
ហើយនាំគ្នាទៅចាយលុយដុល្លារអាមេរិក ទោះបីជានៅក្នុងប្រទេសកម្ពុជា
ក៏ដូចជានៅបណ្តាប្រទេសមួយចំនួនផ្សេងទៀត ដែលគេធ្លាប់សង្កេតឃើញ
ជាពិសេស បណ្តាប្រទេសនៅក្នុងតំបន់អាមេរិកឡាទីន
គឺដោយសារតែប្រទេសទាំងនេះមានអស្ថិរភាពនៃម៉ាក្រូសេដ្ឋកិច្ច
និងអតិផរណាខ្ពស់ហួសហេតុ ដែលគ្រប់គ្រងលែងបាន។
បញ្ហាដែលគេឃើញមាននៅកម្ពុជា នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ៨០
និងឆ្នាំ៩០។
ក៏ប៉ុន្តែ សម្រាប់ប្រទេសកម្ពុជា
គេសង្កេតឃើញមានលក្ខណៈប្លែកពីគេមួយ គឺនៅត្រង់ថា
បើទោះបីជាបញ្ហាអស្ថិរភាពនៃម៉ាក្រូសេដ្ឋកិច្ច
និងអតិផរណាធ្ងន់ធ្ងរបានកន្លងហួសទៅហើយក្តី
តែការចាយលុយដុល្លារនៅតែមិនមានការថយចុះ។
តាមការពិត បើសិនជាគេពិនិត្យឲ្យបានវែងឆ្ងាយទៅ គេអាចឃើញថា
ការគ្មានទំនុកចិត្តលើលុយជាតិបានចាក់ឫសយ៉ាងជ្រៅ
នៅក្នុងផ្នត់គំនិតរបស់ប្រជាជនខ្មែរ តាំងពីសម័យខ្មែរក្រហមមកម៉្លេះ។
នៅពេលដែលពួកខ្មែរក្រហមចូលកាន់អំណាច នៅឆ្នាំ១៩៧៥ ការចាយលុយ
និងមធ្យោបាយដោះដូរពាណិជ្ជកម្មផ្សេងៗទៀតត្រូវបានហាមឃាត់ដាច់ខាត
ហើយលុយ ដែលអ្នកខ្លះខិតខំសន្សំទុកតាំងពីយូរមកហើយនោះ
ភ្លាមៗស្រាប់តែក្លាយទៅជាក្រដាស ដែលគ្មានតម្លៃអ្វីទាំងអស់។
នៅឆ្នាំ១៩៨០ ក្រោយពីរបបខ្មែរក្រហមត្រូវដួលរលំ
លុយរៀលត្រូវបានដាក់ឲ្យធ្វើចរាចរណ៍ក្នុងទីផ្សារឡើងវិញ ក៏ប៉ុន្តែ
ប្រជាជនកម្ពុជានៅតែមិនទុកចិត្តលើលុយរៀល
ដោយឲ្យតម្លៃច្រើនជាងទៅលើមាស អង្ករ ឬទៅលើលុយបរទេស ដូចជា
លុយដុងរបស់វៀតណាម លុយបាតថៃ ឬក៏លុយដុល្លារអាមេរិក ជាដើម។
អស្ថិរភាពនៃម៉ាក្រូសេដ្ឋកិច្ច និងបញ្ហាអតិផរណា ដែលកើតឡើង
នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ៨០ និង៩០
ក៏បានធ្វើឲ្យប្រជាជនកាន់តែពិបាកនឹងស្តាទំនុកចិត្តលើលុយរៀល
ហើយព្រមពេលជាមួយនឹងលំហូរនៃលុយដុល្លារមកក្នុងប្រទេសកម្ពុជា
ចាប់តាំងពីសម័យអ៊ុនតាក់ រហូតមកទល់នឹងពេលបច្ចុប្បន្ន
តាមរយៈជំនួយបរទេស ការវិនិយោគលើវិស័យកាត់ដេរ និងទេសចរបរទេស
ដុល្លារអាមេរិកក៏បានក្លាយជាមធ្យោបាយទូទាត់ដ៏ពេញនិយមរបស់ប្រជាជន
ខ្មែរ គឺពេញនិយមលុបលើលុយរៀល ដែលជារូបិយប័ណ្ណជាតិ។
នៅក្នុងពេលបច្ចុប្បន្ននេះ
បើទោះបីជាកម្ពុជាមានស្ថិរភាពខាងម៉ាក្រូសេដ្ឋកិច្ច
និងមិនមានបញ្ហាអតិផរណាធ្ងន់ធ្ងរក៏ដោយ ក៏ប៉ុន្តែ ការចាយលុយដុល្លារ
នៅតែមានកម្រិតខ្ពស់ ក្នុងសេដ្ឋកិច្ចខ្មែរ។
នេះក៏ដោយសារតែអនុស្សាវរីយ៍ជូរចត់ពីអតីតកាល
ទាំងការលុបបំបាត់លុយក្នុងសម័យខ្មែរក្រហម
និងទាំងអស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងបញ្ហាអតិផរណាក្រោយសម័យក្រហម
នៅតែដក់ជាប់នឹងអារម្មណ៍របស់ប្រជាជន។
លើសពីនេះទៅទៀត ការខ្វះឯករាជ្យ រវាងធនាគារកណ្តាល
និងរដ្ឋាភិបាល នៅក្នុងពេលបច្ចុប្បន្ន ក៏ជាហេតុផលមួយបន្ថែមទៀតដែរ
ដែលធ្វើឲ្យគេនៅតែមិនទាន់ទុកចិត្តលើលុយរៀល។
អ្វីដែលធ្វើឲ្យគេបារម្ភ គឺខ្លាចថ្ងៃណាមួយ ធនាគារជាតិកម្ពុជា
ដែលស្ថិតក្រោមអំណាចរដ្ឋាភិបាល
ធ្វើការបោះពុម្ពលុយច្រើនសន្ធឹកសន្ធាប់
ដើម្បីបំពេញតាមតម្រូវការនៃមុខចំណាយរបស់រដ្ឋាភិបាល
ដែលជាហេតុបង្កឲ្យមានបញ្ហាអតិផរណា ហើយលុយរៀលត្រូវអស់តម្លៃ។
ទោះជាយ៉ាងណា យោងតាមរបាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)
នៅក្នុងរយៈពេលប្រមាណជា ១០ឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា
ចរាចរណ៍លុយរៀលមានការកើនឡើងខ្លាំង គ្រាន់តែថា
អត្រាកំណើននៃចរាចរណ៍លុយរៀល នៅតែមានទាបជាងលុយដុល្លារ។
បច្ចុប្បន្ននេះ គេសង្កេតឃើញថា
សេដ្ឋកិច្ចកម្ពុជាត្រូវបែងចែកជាភពពីរ៖ គឺម្ខាង សេដ្ឋកិច្ចទីក្រុង
ដែលគ្របដណ្តប់ដោយលុយដុល្លារ ដោយសារតែមានវិនិយោគបរទេស
លំហូរទេសចរបរទេស ការកើនឡើងនៃវិស័យកាត់ដេរ និងជំនួយបរទេស
និងម្ខាងទៀត សេដ្ឋកិច្ចជនបទ ដែលច្រើនចាយលុយរៀល
ដោយសារវាជាសេដ្ឋកិច្ចដែលមានមូលដ្ឋានលើវិស័យកសិកម្ម។
ដោយសារតែសេដ្ឋកិច្ចកម្ពុជាពឹងផ្អែកលើវិស័យកាត់ដេរ និងទេសចរណ៍
ជាងវិស័យកសិកម្ម ហើយការពឹងផ្អែកលើជំនួយបរទេសក៏នៅតែមានខ្លាំង
ដូច្នេះហើយទើបលំហូរ និងចរាចរណ៍នៃលុយដុល្លារ នៅតែមានច្រើន
លុបលើលុយរៀល ដែលជារូបិយប័ណ្ណជាតិ៕
ប្រភពពី វិទ្យុបារាំងអន្តរជាតិ
Read more:
http://www.cambodiapage.info/?p=20526#ixzz2wqdK4H4W