ក្រុមសហជីពសម្រេច លើកពេលធ្វើកូដកម្មនៅថ្ងៃស្អែក
ភ្នំពេញៈ សហជីព
និងសម្ព័ន្ធសហជីពចំនួន ៨
បានប្រជុំសម្រេចធ្វើការពន្យាពេលនៃការធ្វើកូដកម្មដែលគ្រោងនឹង
ធ្វើឡើងនៅថ្ងៃពុធស្អែកនេះ
ដោយលើកពេលទៅធ្វើនៅក្រោយចូលឆ្នាំខ្មែរវិញ។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានឲ្យដឹងនៅថ្ងៃអង្គារនេះក្រោយពីការប្រជុំសហជីពថា សហជីពបានសម្រេចលើកការធ្វើកូដកម្មរបស់កម្មករកាត់ដេរ និងស្បែកជើងចំនួន ៥ថ្ងៃទៅក្រោយពេលចូលឆ្នាំខ្មែរវិញ។
លោកបានថ្លែងថា៖ «យើងបានលើកពេលកូដកម្មទៅថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែមេសាវិញ បន្ទាប់ពីសមាជិក និងកម្មករសំណូមពរឲ្យលើកពេលដោយសារពួកគេបារម្ភពីការបាត់បង់ ប្រាក់ឈ្នួលសម្រាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ»។
លោក ប៉ាវ ស៊ីណា បានឲ្យដឹងទៀតថា មានសហជីពមួយ និងសមាគមមួយដែលបដិសេធឯកភាពទៅលើការលើកពេលនេះ ដោយពួកគេនឹងបន្តធ្វើការតវ៉ាដូចការគ្រោងទុកដដែល។
លោកបានបញ្ជាក់ថា៖ «លោកស្រី យ៉ាង សោភ័ណ្ឌ ដែលប្រធានសម្ព័ន្ធសហជីពជាតិ និងលោករ៉ុង ឈុនប្រធានសហភាពសហជីពកម្ពុជាមិនបានចូលរួមក្នុងការប្រជុំនេះទេ ហើយពួកគាត់ក៏មិនឯកភាពលើការសម្រេចរបស់សហជីពផ្សេងដែរ។ ពួកគាត់នៅតែបន្តធ្វើកូដកម្មនៅថ្ងៃទី១២ ខែមីនានេះដដែល»។
លោកប៉ាវ ស៊ីណាបានឲ្យដឹងទៀតថា ពួកគាត់នឹងដាក់លិខិតស្នើសុំទៅតាមបណ្តារោងចក្រឲ្យបង្វែរការ ឈប់តវ៉ារបស់កម្មករដោយការស្នាក់នៅផ្ទះនេះទៅជាការឈប់ប្រចាំឆ្នាំ វិញ។
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍