នាំក្មេងស្រីទៅរួមភេទជាមួយ ភ្ញៀវនៅផ្ទះសំណាក់គេចខ្លួនបាន ជាង២ឆ្នាំទើបសមត្ថកិច្ចចាប់ខ្លួន
មន្ដ្រីនគរបាលយុត្ដិធម៌នៃអធិការ ដ្ឋាននគរបាលតាខ្មៅបានឱ្យដឹងថា ជនត្រូវចោទត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង១៦ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។
ប្រភពដដែលបានបន្ដថា ជនត្រូវ ចោទមានឈ្មោះ ឈាវ សារៈ ហៅខ្ទើយ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបម្រើ ការងារនៅក្នុងហាងខារ៉ាអូខេ មានទីលំ នៅក្នុងភូមិព្រែកតាពៅ សង្កាត់ដើម មៀន ក្រុងតាខ្មៅ បច្ចុប្បន្នស្នាក់នៅផ្ទះ ជួលក្នុងភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។ ជននេះត្រូវបានលោក អិន វ៉ាន់វិបុល ចៅក្រមស៊ើបសួរនៃសាលា ដំបូងខេត្ដកណ្ដាលចេញដីកាបង្គាប់ឱ្យ ចាប់ខ្លួនលេខ៤៥៤ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣ ដោយចោទប្រកាន់់ពីបទ ការនាំយកចេញដោយមិនស្របច្បាប់ ដោយមានគោលដៅដែលបានប្រព្រឹត្ដ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១១ នៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្ដកណ្ដាល ។
ប្រភពខាងលើបានបញ្ជាក់ថា កាល ពីអំឡុងឆ្នាំ២០១១ជនត្រូវចោទឈ្មោះ ឈាវ សារៈហៅខ្ទើយ បានធ្វើសកម្មភាព ល្បួងក្មេងស្រីម្នាក់អាយុក្រោម១៥ឆ្នាំ ចេញពីផ្ទះនៅភូមិព្រែកតាពៅ សង្កាត់ ដើមមៀន យកទៅឱ្យបម្រើផ្លូវភេទ ជាមួយបុរសម្នាក់នៅផ្ទះសំណាក់ ។ ក្រោយមកឪពុកម្ដាយក្មេងស្រីដឹងក៏ប្ដឹងឱ្យសមត្ថកិច្ចនគរបាលជួយ អន្ដរាគមន៍ ហើយឈ្មោះ ឈាវ សារៈហៅខ្ទើយ ក៏បានរត់គេចខ្លួនចេញពីលំនៅឋានពុំ ដឹងថា ទៅណានោះទេទើបនគរបាល កសាងសំណុំរឿងនិងសាវតារជាតិរបស់ គេ(ជនត្រូវចោទ) បញ្ជូនទៅសាលា ដំបូងខេត្ដកណ្ដាលហើយតុលាការក៏បានចេញដីកាចាប់ខ្លួនជនត្រូវចោទតែ ម្ដង ។
ក្រោយពីមានដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទហើយនោះ សមត្ថកិច្ចនគរបាលក្រុងតាខ្មៅក៏បានធ្វើការស្រាវជ្រាវជាមួយនគរបាល មូលដ្ឋានរហូតឈាន ដល់ធ្វើការឃាត់ខ្លួនជនត្រូវចោទបានតែម្ដងខណៈដែលជននេះកំពុង ស្នាក់នៅក្នុងបន្ទប់ផ្ទះជួលបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុង តាខ្មៅដើម្បីមានវិធានការតាមនីតិវិធី ៕
_______________________
ប្រភពព័ត៌មានពី៖ នគវត្ត