អា​ប៊ុល​រុញ​ដី​បើក​បុក និង​កិន​ស្ត្រី​ម្នាក់​ខ្ទេច​ ក្បាល​និង​ខ្លួនប្រាណ ស្លាប់​នៅមុខ​ផ្ទះ​

3/15/2014 0 Comments A+ a-


Wat-130340​ ខេត្តសៀមរាប ៖ ស្ដ្រី​​ម្នាក់​​បាន​​ស្លាប់​​ភ្លាមៗ នៅ​នឹង​ក​ន្លែង​​កើត​ហេតុ គួរ​​ឲ្យ​​រន្ធត់​​ជា​ទី​បំ​ផុត ដោយ​សារ​​អា​​ប៊ុល​​រុញ​​ដី បាន​​បុក​​និង​​កិន​​បែក​ក្បាល​​ខ្ទេច នៅ​មុខ​​ផ្ទះ​​របស់​ខ្លួន កាល​ពី​​វេ​លា​​ម៉ោង ៨​​និង​​៣០ នា​ទី​​ព្រឹក​​ថ្ងៃ​ទី​​១៣ ខែ​មី​នា ឆ្នាំ​​២០​១៤ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ដំ​ដែក​ថ្មី ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្ដ​សៀមរាប ។​
​សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ស្ដ្រី​រងគ្រោះ​ឈ្មោះ លឹម ហាច អាយុ ៥៧​ឆ្នាំ បាន​ដើរ​ចេញពីផ្ទះ​បម្រុង​ឆ្លងផ្លូវ ប៉ុន្ដែ​ដោយមាន​រថយន្ដ បើក​តាមផ្លូវ​ច្រើនពេក បាន​ឈប់​នៅមុខ​អា​ប៊ុល​រុញ​ដី ស្រាប់តែ​អ្នកបើក​អា​ប៊ុល មិនបាន​មើល​ក៏​បើក​បុក និង​កិន​បណ្ដាលឱ្យ​បែកក្បាល និង​ខ្ទេច​ខ្លួនប្រាណ ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ គួរ​ឲ្យ​អាណោចអាធ័ម​បំផុត​៕
ប្រភពពី វត្តភ្នំ