ជិះម៉ូតូលឿនដូចហោះ បុកគ្នាពេញទំហឹង ផុងលលាដក្បាលស្លាប់ទាំង ២នាក់ គួរឲ្យសង្វេគ
សាក្សីបានឱ្យដឹងថា មុនពេលកើតហេតុ ម៉ូតូស៊ុយហ្ស៊ូគីនិច ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1BV-1623 ជិះដោយយុវជនម្នាក់ ធ្វើដំណើរក្នុងទិសដៅ ពីលិចមកកើត ។ លុះដល់ចំណុចកើតហេតុ ក៏បានបុកជាមួយ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AT-4539 ជិះដោយយុវជនម្នាក់ មិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅស្របទិសគ្នាយ៉ាងពេញទំហឹង លាន់ដូចរន្ទះ បណ្តាលឱ្យអ្នកបើកបរទាំង ២នាក់ បែកមុខបែកមាត់ ផុងលលាក្បាល ស្លាប់យ៉ាងអាណោចអធ័ម ។
សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើកំណត់ហេតុ និងស្រាវជ្រាវរកអត្តសញ្ញាណ ជនរងគ្រោះទាំង ២នាក់ ដើម្បីទំនាក់ទំនងសាច់ញាតិ ឲ្យមកទទួលយកទៅ ធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូជនរងគ្រោះទាំង ២គ្រឿង សមត្ថកិច្ចបានយកទៅ រក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រង់ចាំសាច់ញាតិមកទទួលយក ៕
ប្រភពពី វត្តភ្នំ