ជិះម៉ូតូដេញគ្នាដល់ចំណុច ផ្លូវកែងមិនបន្ថយល្បឿនជ្រុល ចង្កួតហោះធ្លាក់ចូលផ្លូវផ្ទះគេ ធ្វើឲ្យរងរបួសធ្ងន់ពីរនាក់
`
ភ្នំពេញ៖
យុវជនពីរនាក់បានជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿ
ដេញគ្នាខណៈមកដល់ចំណុចផ្លូវកោងមិនបន្ថយល្បឿនក៏ជ្រុលទៅធ្លាក់
ចូលផ្លូវផ្ទះគេបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង ១និង ២០
នាទី យប់ឈានចូល ថ្ងៃ ១៧ ខែ មិនា ឆ្នាំ ២០១៤ នៅចំណុចផ្លូវ ២៧១
កែងផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌ ទួលគោក ។
តាមការឲ្យដឹងពីអ្នកដែរឃើញហេតុការណ៏ខាងលើនេះបានឲ្យដឹងថានៅ មុនពេលកើតហេតុគេបានឃើញ យុវជនពីរនាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ឌ្រិមសងសេ១២៥ ពណ៌ ខ្មៅ គ្មានស្លាក់លេខ បានជិះធ្វើដំណើរបណ្តោយផ្លូវ ២៧១ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ស្រាប់តែមកដល់ចំណុចផ្លូវកោង ដោយជិះល្បឿនលឿនពេកក៏ជ្រុលទៅធ្លាក់ចូលផ្ទះគេបណ្តាលឲ្យរងរបួស ធ្ងន់ធ្ងរត្រូវបានរថយន្តសាមុយដឹងយកទៅមន្ទីរពេទ្យភ្លាមៗ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះយកម៉ូតូខាងលើនេះបានមករក្សាទុកនៅខណ្ឌទួលគោក រងចាំមកធ្វើការដោះស្រាយ ៕