ស្វាមីភរិយាមួយគូ ប្រព្រឹត្តិទង្វើ ឥតអៀនខ្មាស នាំគ្នារួមភេទក្នុងម៉ាស៊ីន ATM
ចិន៖ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០១៤ នេះ បើយោងតាម ប្រភពព័ត៌មានបរទេស បានប្រាប់ឲ្យដឹងថា មានគូស្វាមីភរិយា មួយគូមិនចេះអៀនខ្មាស បាននាំគ្នាធ្វើការរួមភេទ នៅក្នុងម៉ាស៊ីន អេធីអឹម កន្លែងសាធារណៈ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លំាង ដល់អ្នកដំណើរ និងអ្នកមកបើកលុយពីម៉ាស៊ីនអេធីអឹម។
អ្នកនិយមលេងអនឡាញចិន ជាច្រើនបានប្រមាថ នៅពេលដែលបានឃើញរូប នៃសកម្មភាព ការរួមភេទរបស់ គូស្វាមីភរិយាមួយគូ នៅក្នុងម៉ាស៊ីនអេធីអឹមនេះ។ មនុស្សជាច្រើនគិតថា នេះគឺជាទង្វើឥតអៀនខ្មាស់ និងជះឥទ្ធិពលអាក្រក់របស់យុវជន នៅតាមទីកន្លែងសាធារណៈ។
សេចក្តីរាយការណ៍ចិន បានប្រាប់ថា រូបថតនៃសកម្មភាពការរួមភេទ ក្នុងម៉ាស៊ីនអេធីអឹម នៅក្នុងខេត្តហ៊ូណាន ប្រទេសចិន។ បន្ទាប់មករូបភាព ត្រូវបានបង្ហោះនៅតាមប្រព័ន្ធអនឡាញទូទាំងប្រទេសចិន ដោយឈ្មោះ គណនី Weibo របស់លោក Jang Chung។
មិនយូរប៉ុន្មាន បន្ទាប់ពីរូបថតជាច្រើន នៃការរួមភេទត្រូវបានបង្ហោះ ជាសាធារណៈពាសពេញពិភពលោក មានមនុស្សជាច្រើនគិតថា នេះគឺជាទង្វើ គួរឲ្យអាម៉ាស់ណាស់ សម្រាប់ទាំងអស់៕