Transformers 4 ចេញជាធ្វើអោយ ទស្សនិកជនភ្ញាក់ផ្អើល (មានវីដេអូ)
រឿង Transformers ត្រូវបានទស្សនិកជន ទទួលស្គាល់ និងគាំំទ្ររឿង នេះខ្លាំងណាស់ ដោយសារតែ បច្ចេកទេស នៃការថត និងភាពច្នៃប្រឌិតរបស់អ្នកដឹកនាំរឿង លោក Michael Bay ដែលធ្វើអោយ រឿងនេះ ទទួលបាន ការគាំទ្រអស់ ៣ វគ្គមកហើយ ។
ចូលមកដល់ វគ្គទី ៤ នេះទៀត លោក Michael Bay បានធ្វើអោយ
ទស្សនិកជន កាន់តែចាប់អារម្មណ៍ ថែមទៀត ជាមួយនិង សាច់រឿងនិងបច្ចេកទេស
នៃការថតថ្មី របស់គាត់ ។ មកដល់វគ្គ ៤ នេះ Transformers មានឈ្មោះវគ្គថ្មីគឺ
Transformers : Age of Extinction ដែលកន្លងមកនេះ លោក Michael Bay បានបញ្ចេញ
ព័ត៌មាននៃ ការកែប្រែ និងមនុស្សយន្តថ្មី ជារឿយៗ អ្វីដែលគេ ចាប់ អារម្មណ៍នោះ
គឺរូបរាងថ្មីរបស់ Optimus Prime និង Bumblebee ។
ទស្សនិកជន បានរង់ចាំ មើលរឿងនេះ យ៉ាងច្រើន កុះករ ហើយដើម្បី អោយទស្សនិកជន កាន់តែចង់
មើលរឿងនេះ កាន់តែខ្លាំងឡើងនោះ ផលិតកម្ម Paramount Picture បានបញ្ចេញ
Trailer ខ្លីមួយដែល ជា Trailer ដំបូងបង្អស់ របស់រឿង Transformers 4 នេះ ។
Trailers នេះបានធ្វើអោយ ទស្សនិកជន ភ្ញាក់ផ្អើល និងជក់ចិត្ត ដិតអារម្មណ៍
ខ្លាំងណាស់ បើទោះបីជា មានរយៈពេល តែជាង ៤២ វិនាទីក៏ ដោយ ៕