ជឿទេ? Facebook អាចស្មានដឹងថា ពេលណាអ្នករៀបចំ ប្តូរទំនាក់ទំនងដាក់ទៅជា "In a relationship"
កាលពីពេលថ្មីនេះ Facebook
បានបញ្ចេញជាយោបល់ឲ្យដឹងថា ក្រុមហ៊ុន អាចដឹងថាពេលណា មនុស្សពីរនាក់
រៀបចំប្តូរទំនាក់ទំនងទៅជាកំពុងស្ថិតនៅ "In a relationship" នៅលើបណ្តាញ
ទំនាក់ទំនងសង្គមរបស់ខ្លួន។ ក្នុងនោះក្នុងរង្វង់រយះពេល ១០០ថ្ងៃ
មុនពេលមនុស្សពីរនាក់នោះ ចាប់ផ្តើម បង្ហាញបញ្ចេញនូវ
ទំនាក់ទំនងពួកគេជាផ្លូវការ Facebook បានកត់សម្គាល់ឃើញ នូវការ កើនឡើងតិចតួច
ប៉ុន្តែស្ថិតស្ថេរ ស្តីពីបរិមាណនៃការ Post ផ្សេងៗនៅលើ timeline រវាងគ្នា
និងគ្នា។ រហូតដល់ថ្ងៃប្តូរ "Relationship" ជាផ្លូវការ (ត្រូវបាន Facebok
ហៅថា "day 0"), បរិមាណនៃការ Post ផ្សេងៗ ចាប់ផ្តើមមានការថយចុះ ជាបណ្តើរៗ។
ផ្អែកតាមទិន្នន័យនេះ Facebook អាចស្មាន ដឹងបានថា ពេលណារូបអ្នក
និងមិត្តប្រុស ឬមិត្តស្រី របស់អ្នក ប្តូរទំនាក់ទំនងទៅដាក់ជា "In a
relationship" ពិតជាគួរឲ្យចាប់អារម្មណ៍គួរសមដែរ មានទេ?

ក្រុមហ៊ុនបានបន្តឲ្យដឹងទៀតថា បរិមាណការ Post ខ្ពស់បំផុតគឺមានចំនួនប្រហែលតែ ១.៦៧ post ក្នុងមួយថ្ងៃ ក្នុងរយះពេល ១២ថ្ងៃ មុននឹងដៃគូទាំងពីរ ប្រកាសជាសាធារណៈលើហ្វេសប៊ុក និង មានបរិមាណទាបបំផុត គឺ ១,៥៣ ការ Post ក្នុងមួយថ្ងៃ ក្នុងកំឡុងពេល ៨៥ថ្ងៃ បន្ទាប់ពីដាក់ Ïn a relationship" ។

ក្រៅពីនេះ ការស្រាវជ្រាវរបស់ Facebook ក៏បានបង្ហាញឲ្យឃើញថា បណ្តាអ្នកដែលបានមាន "In a relationship" ហើយ គឺមានអារម្មណ៍ល្អជាង កាលពីពួកគេ នៅជា "Single"។

នៅក្នុងថ្ងៃ Valentine ម្សិលមិញនេះដែរ បណ្តាញទំនាក់ទំនងសង្គម Twitter ក៏បានឲ្យដឹងថា អ្នក ប្រើប្រាស់ជនជាតិ អ៊ីស្រាអែល បាននិយាយ "I love you" ច្រើនជាងគេ នៅលើបណ្តាញសង្គម មួយនេះ និងបន្តបន្ទាប់មកគឺជាស៊ុយអ៊ែត, ន័រវែស, អេស្ប៉ាញ និងប្រទេសហុងគ្រី៕