មនុស្ស១៦នាក់ស្លាប់និង ជាង១០០នាក់របួស ក្នុងរយៈពេល២ថ្ងៃដំបូងនៃ បុណ្យចូលឆ្នាំចិន
ក្នុងពិធីបុណ្យចូលឆ្នាំចិនដែលបានចាប់ផ្តើមតាំងពីថ្ងៃ
ព្រហស្បតិ៍ទី៣០មករា ទីក្រុងភ្នំពេញមានសភាពស្ងប់ស្ងាត់ ប៉ុន្តែ
ចរាចរណ៍បានកើនឡើងខ្លាំងនៅតាមដងផ្លូវជាតិនានាឆ្ពោះទៅកាន់បណ្តា
ខេត្ត។
គ្រោះថ្នាក់ចរាចរណ៍ក៏បានកើនឡើងយ៉ាងគំហុគដែរ។ គ្រាន់តែរយៈពេលពីរ
ថ្ងៃដំបូងគឺថ្ងៃទី៣០ និង៣១ មករា មានមនុស្សស្លាប់១៦នាក់ និងរបួសជាង
១០០ នាក់នៅលើដងផ្លូវ។ នេះបើយោងតាមរបាយការណ៍បឋមរបស់ប៉ូសិល។
យ៉ាងហោចណាស់មានមនុស្ស ១៦ នាក់ស្លាប់ និង ១១២ នាក់ រងរបួសធ្ងន់និងស្រាលដោយសារតែគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ ក្នុងអំឡុងពីរថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំចិន។ គ្រាន់តែក្នុងថ្ងៃទី ៣១ មករា ដែលជាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំចិន គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សដល់ទៅ ១៥ នាក់ និងរបួស៩២នាក់ នៅទូទាំងប្រទេស។ នេះបើយោងតាមរបាយការណ៍បឋមរបស់អគ្គស្នងការនគរបាលជាតិដែលបាន ចុះផ្សាយតាមគេហទំព័ររបស់ខ្លួន។
នៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យចុងសប្តាហ៍នេះ ទីក្រុងភ្នំពេញមានសភាពស្ងាប់ស្ងាត់កាន់តែខ្លាំងខណៈដែលមនុស្សម្នាប ន្តចាកចេញទៅកម្សាន្តនៅតាមបណ្តាខេត្តកាន់តែច្រើន។ ទីក្រុងស្ងាត់ ចរាចរណ៍តាមផ្លូវជាតិកើនឡើងគឺជាកត្តាដែលបណ្តាលឲ្យមានគ្រោះថ្នាក់ ចរាចរណ៍កាន់តែច្រើន។ ស្ថានភាពបែបនេះតែងកើតឡើងដដែលៗនៅរាល់ពេលមានពិធីបុណ្យធំម្តងៗ។
នៅកម្ពុជា មានមនុស្សស្លាប់ជាមធ្យមប្រមាណជា ៥នាក់ និងរបួស ១៥ នាក់ក្នុងមួយថ្ងៃ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍។ តួលេខអ្នកស្លាប់បានកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលជាច្រើនឆ្នាំ ចុងក្រោយនេះ។ សោកនាដកម្មនៅលើដងផ្លូវបានសម្លាប់មនុស្សច្រើនបំផុតនៅក្នុងសម័យដែល ប្រទេសជាតិកំពុងអភិវឌ្ឍន៍។ អាកប្បកិរិយាមិនគោរពច្បាប់ចរចារណ៍ បើកបរដោយប្រើជាតិស្រវឹង និងការប្រើល្បឿនហួសប្រមាណ រួមទាំងកត្តាយានយន្តដែលមិនបានត្រួតពិនិត្យបច្ចេកទេសត្រឹមត្រូវ សុទ្ធសឹងជាមូលហេតុចម្បងៗដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍។
គ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យខាតបង់សេដ្ឋកិច្ចជាតិប្រមាណជាជាង ៣០០ លានដុល្លារក្នុងមួយឆ្នាំឬស្មើនឹងជិត ៣ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP )។ នេះបើយោងតាមរបាយការណ៍សិក្សារបស់គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោកកាលពីឆ្នាំ ២០១២ ។ ចំនួនអ្នករងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ត្រូវគេរំពឹងថា នឹងកើនឡើងទៀតក្នុងអំឡុងពេលពីរថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំចិន នេះប្រសិនបើអ្នកបើកបរមិនប្រុងប្រយ័ត្នទេនោះ៕
ប្រភពពី វិទ្យុបារាំងអន្តរជាតិ