បោះឆ្នោតស្រុកថៃប្រព្រឹត្តិទៅ ជាមួយភាពរអាក់រអួលកម្រិតមធ្យម
ជាមួយនឹងពហិការរបស់គណបក្សប្រជាធិបតេយ្យជាបក្សជំទាស់ បាតុកម្មប្រឆាំងការបោះឆ្នោត របស់ក្រុមអាវលឿង
និងការ គំរាមផ្នែកសន្តិសុខយ៉ាងណាក្ដី ក៏ការបោះឆ្នោតរើសសមាជិកសភា
ជាន់ទាបរបស់ប្រទេសថៃនៅតែត្រូវបានគេធ្វើឡើង និង មានភាពរអាក់រអួលនៅតំបន់ខ្លះ។

រូបភាពនៃការបោះឆ្នោតមួយនៅប្រទេសថៃ នាព្រឹកនេះ។ រូបថត BBC
ការបោះឆ្នោតមុនអណ្ណត្តិនេះ ដែលស្នើឡើងដោយលោកស្រីនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត់ មកពីគណបក្សភឿថៃ ត្រូវបានគេធ្វើឡើងនៅថ្ងៃនេះ គឺ១ថ្ងៃបន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយអាវុធ នៅតំបន់ឡាក់ស៊ី ភាគខាងជើងក្រុងបាងកក រវាងបាតុករប្រឆាំងការបោះឆ្នោត របស់គណៈកម្មាធិការកំណែទម្រង់ប្រជាធិបតេយ្យប្រជាជន (PDRC) ដែលមានលោកស៊ូ ថេប ថងស៊ូបាន បុរសខ្លាំងនៃបក្សប្រជាធិបតេយ្យ ជាប្រមុខ ជាមួយនឹង សមាជិកចលនាបាតុកម្មមួយក្រុមទៀត ដែល ទាមទារឱ្យមានការគោរព សម្លេងឆ្នោតរបស់ពួកគេ។
លោកស្រីនាយករដ្ឋមន្ត្រី បានចូលទៅបោះឆ្នោតតាំងពីព្រលឹមស្រាងៗ ក្រោយបន្តិចដែលការ បោះឆ្នោតបានចាប់ដំណើរការ ជាផ្លូវការនៅការិយាល័យបោះឆ្នោតមួយកណ្ដាលរាជធានីបាងកក ខណៈប្រធានបក្សប្រជាធិបតេយ្យ លោកអាភីស៊ីត វេចាជីវ៉ា រួមទាំងសមាជិកបក្សរបស់លោកដែលចូលរួមដឹកនាំយ៉ាងសកម្មជាមួយ PDRC ដើម្បីប្រឆាំងការ បោះឆ្នោតបាន ប្រកាសថាក្រុមពួកលោក នឹងមិនទៅបោះឆ្នោតដែលលោកហៅថា អធម្មនុញ្ញភាព នោះទេ ។
យោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP ដែលបានស្រង់សម្ដីអាជ្ញាធរថៃកាល ពីព្រឹកថ្ងៃអាទិត្យពេលដែល ការបោះឆ្នោតកំពុងប្រព្រឹត្តិទៅនោះ មាន ក្នុងចំណោមមណ្ឌល បោះឆ្នោតទាំង៣៧៥ ទូទាំងប្រទេស ដែលប្រជាជននឹងរើស ចំមុខបេក្ខជនតំណាង រាស្ត្រនោះ (បោះឆ្នោតឯកត្តនាម) មានមណ្ឌលចំនួន ៤៥ មិនអាចដំណើរការបានទេ ដោយសារការ រាំងខ្ទប់ពីសំណាក់ក្រុមបាតុករ ហើយក្នុងចំណោម ៤៥មណ្ឌលនោះទៀតសោត មាន ៣មណ្ឌល ស្ថិតក្នុងក្រុងបាងកក និង ភាគច្រើនទៀតនៅខាងត្បូងប្រទេស ទីតាំងរឹងមាំនៃសម្លេងគាំទ្ររបស់ ក្រុមបក្សប្រជាធិតេយ្យ ដែលកំពុងធ្វើពហិការ។
សារព័ត៌មាន Bangkok Post ក្នុងស្រុករបស់ថៃ បានរាយការណ៍ដែរថា មានកម្លាំងប៉ូលីសជាង ១សែននាក់ត្រូវគេដាក់ ពង្រាយឱ្យមើលថែថួនសន្តិសុខតាមមណ្ឌល និងការិយាល័យ បោះឆ្នោត នៅទូទាំងប្រទេស បង្ការក្រែងមានការប៉ះទង្គិចណា មួយរវាងក្រុមបាតុករ និងអ្នកដែល ជម្នះទៅបោះឆ្នោត។ ជាមួយគ្នានេះដែរ កងកម្លាំងទាហាន ជាង៥ពាន់នាក់ ក៏ត្រូវបានគេ រាយការណ៍ថា ត្រូវបានដាក់ពង្រាយដាច់ដោយឡែក និងជាពិសេស នៅក្នុងរាជធានីបាងកក។
ប្រជាជនថៃ ៤៨លាននាក់ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតនាលើកនេះ ហើយក្នុងនោះ មានជាង ២លាននាក់បានចូលរួម បោះឆ្នោតមុនកាលកំណត់កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។ ជាការ បោះឆ្នោត មុនអណ្ណត្តិ ក្នុងគោលបំណងដោះស្រាយវិបត្តិ នយោបាយជាប់គាំងរវាងក្រុមអភិរក្ស និយមដែល នៅជុំវិញព្រះរាជបល្ល័ង្ក និងក្រុមអ្នកនយោបាយសែស្រឡាយចិន។
______________
ប្រភពពី
FPM