បុគ្គលិកពេទ្យ ឯកជនរស្មីសៀមរាប លួចដោះយកគ្រឿងអាលង្កា ពេលលើកជនរងគ្រោះ ដែលសន្លប់ដាក់លើឡាន ពលរដ្ឋរិៈគន់ជុំទិស
សៀមរាប៖ (ដោយប៊ុតវិចិត្រ)ឪពុកជនរងគ្រោះបានដាក់ពាក្យបណ្តឹងឲ្យ
សមត្ថកិច្ចជួយវែកមុខនិងចាប់ខ្លួន
បុគ្គលិកពេទ្យឯកជនរស្មីសៀមរាបចំនួនបីនាក់យកមកផ្តន្ទាទោសបន្ទាប់ពី
ពួកគេរួមគំនិតគ្នាប្លន់យកគ្រឿងអាលង្កាតម្លៃជាង១០០០ ដុល្លារ
ពីកូនប្រុសរបស់គាត់ ពេលសន្លប់បាត់ស្មារតី
ក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏។
លោក ឈិន ស៊ន់ អាយុ៥៦ឆ្នាំ រស់នៅភូមិស្ពានជ្រាវ សង្កាត់សៀមរាប ជាឪពុកជនរងគ្រោះ បានឲ្យដឹង តាមទូរសព្ទ័នាព្រឹកថ្ងៃទី១ខែកុម្ភៈថា កាលពីម៉ោង១២ និង៤៥នាទីយប់ថ្ងៃទី២២ចូលថ្ងៃទី២៣ខែមករា កូនប្រុស របស់គាត់បានជួបគ្រោះថ្នាក់ចរាចរណ៏ ដោយជិះម៉ូតូបុកបង្គោលភ្លើង នៅតាមផ្លូវជាតិលេខ៦ ក្នុងភូមិចុងកៅស៊ូ ត្រង់ចំណុចក្បែរផ្ទះសំណាក់ លាងឆាយហុង។ ពេលកូនរបស់គាត់សន្លប់បាត់ស្មារតី រថយន្តសង្គ្រោះគ្លីនិករស្មី សៀមរាប ដែលមានបុគ្គលិកចំនួនបីនាក់បានទៅដឹកមកព្យាបាល ហើយបានរួមគំនិតគ្នាប្លន់យកខ្សែកនិង ចិញ្ជៀនដែលមានតម្លៃជាង១២០០ដុល្លារ។ លោកបន្តថា ក្នុងហេតុការណ៏នោះ មានសាក្សីចំនួន៤នាក់ បាន ឃើញក្រុមពេទ្យលើកជនរងគ្រោះដាក់លើឡាន ដោយគ្រឿងអាលង្កា នៅជាប់ខ្លួននៅឡើយ។ លុះពេលរូបគាត់ (ឪពុក)មកដល់គ្លីនិក បាត់គ្រឿងអាលង្កាពីខ្លួនកូនអស់ ហើយក្រុមគ្រូពេទ្យថាអត់ដឹង។
លោកឈិន ស៊ន់ ឲ្យដឹងទៀតថា ក្នុងពេលភ្លាមៗលោកបានប្តឹងទៅសមត្ថកិច្ច ឲ្យជួយអន្តរាគមន៏ តែពុំ បានជោគជ័យ ទើបព្រឹកថ្ងៃទី២៣មករា លោកបន្តប្តឹងទៅនគរបាលប៉ុស្តិ៏ស្លក្រាមជាថ្មី ដើម្បីវែកមុខនិងចាប់ខ្លួន ជនដែលប្រព្រឹត្ត។ យ៉ាងណាក៏ដោយរហូតមកទល់ថ្ងៃទី១ខែកុម្ភៈឆ្នាំ២០១៤នេះ សមត្ថកិច្ចនៅមិនទាន់វែកមុខ ក្រុម ជនដែលរួមគំនិតប្លន់គ្រឿងអាលង្កាពីកូនរបស់គាត់នៅឡើយទេ។ ចំណែកថ្លៃព្យាបាលកូនរបស់គាត់នៅ ឯ គ្លីនិកវិញគឺអស់រហូត៨០០ដុល្លារ តម្លៃនេះវាហាក់ដូចជាខ្ពស់កប់ពពកអីចឹង នេះមិនមែនសង្កត់កទេ គឺជាន់ក តែម្តង។
បុរសដដែល បញ្ជាក់ចុងក្រោយថា ករណីប្លន់ជនរងគ្រោះយកគ្រឿងអាលង្កា ពេលសន្លប់បាត់ស្មារតី ពី សំណាក់បុគ្គលិក គ្លីនិករស្មីសៀមរាបនេះ លោកមិនថយក្រោយជាដាច់ខាត បើសិនជាសមត្ថកិច្ចវែកមុខ មិន ឃើញទេ លោកបន្តប្តឹងទៅតុលាការទៀត។
លោកអនុសេនីយ៏ទោញឹកសុផលនាយប៉ុស្តិ៏រដ្ឋបាលនគរបាលសង្កាត់ ស្លក្រាមបានប្រាប់អ្នកកាសែតតាមទូរសព្ទ័ថាករណីនេះលោកបានកោះហៅ អ្នកជាប់សង្ស័យចំនួនពីរនាក់មកសាកសួរហើយ តែពួកគេបាន បដិសេធ។ ចំណែកឯម្នាក់ទៀត ជាប់រវល់ទៅឆ្ងាយជាមួយថៅកែគ្លីនិក ហេតុដូច្នេះ គឺរងចាំគេត្រឡប់មកវិញ ទើបហៅមក សាកសួរ។ តែលោកពុំបានបញ្ជាក់អំពីឈ្មោះបុគ្គលិកពេទ្យឯកជន ទាំងបីនាក់ដែលរងការ ចោទប្រកាន់នោះទេ។ ដោយឡែក មន្ត្រីពេទ្យក្នុងហេតុការណ៏សង្គ្រោះ បានឆ្លើយថា ពេលដាក់ជនរងគ្រោះចុះពី រថយន្តគឺពុំមានឃើញ គ្រឿងអាលង្កានៅជាប់ខ្លួនទេ។ លោកបន្តថា ក្រោយទទួលបណ្តឹង គឺបានទៅប្រមូល សាក្សី៤ទៅ៥នាក់មកសាកសួរ ហើយសាក្សីបញ្ជាក់ថា មុនក្រុមសង្គ្រោះលើកជនរងគ្រោះដាក់លើរថយន្ត មាន ចិញ្ជៀននិងខ្សែកនៅជាប់ខ្លួនជនរងគ្រោះ។
លោកនាយប៉ុស្តិ៏ បញ្ជាក់ថា រឿងនេះលោកបានរាយការណ៏ទៅថ្នាក់លើអស់ហើយ ក្រោយពីសាកសួរ បុគ្គលិកពេទ្យម្នាក់ទៀត ថ្នាក់លើនឹងចាត់ការជាបន្ត ចំណែកខាងគ្លីនិករស្មីសៀមរាប ត្រូវបានអ្នកប្រចាំការ ប្រាប់តាមទូរសព្ទ័ថា អ្នកពាក់ពន្ធ័ក្នុងថ្ងៃកើតហេតុ ជាប់រវល់អស់ហើយ ចាំពេលពួកគេត្រឡប់មកវិញ ឲ្យទំនាក់ទំនងទៅវិញ។
សូមបញ្ជាក់ថា កាលពីរំលងអាធ្រាត្រ ចូលថ្ងៃទី២៣មករា ជនរងគ្រោះឈ្មោះផន ប៉ូលីន ប្រុសអាយុ៣៥ ឆ្នាំរស់នៅភូមិស្ពានជ្រាវ សង្កាត់សៀមរាប បានជិះម៉ូតូសេ១២៥ ឆ្នាំ២០១៣ពណ៏ខ្មៅ ស្លាកលេខសៀមរាប១គុយ ៣៨៤៩ទៅបុកបង្គោលភ្លើង តាមផ្លូវជាតិលេខ៦ ក្នុងភូមិចុងកៅស៊ូ បណ្តាលឲ្យសន្លប់បាត់ស្មារតី។ ភ្លាមៗ រថយន្ត សង្គ្រោះរបស់គ្លីនិករស្មីសៀមរាប បានទៅដឹកជនរងគ្រោះមកព្យាបាល ពេលឪពុកជនរងគ្រោះទៅដល់គ្លីនិក ទើបដឹងថា កូនរបស់គាត់ត្រូវគេប្លន់យកគ្រឿងអាលង្កា ពេលលើកដាក់លើឡាន ក្នុងគ្រាដែលសន្លប់បាត់ស្មារតី។
សូមរំលឹកថា គ្លីនិកឯកជនរស្មីសៀមរាប ដែលឈានមុខគេក្នុងការចេញ ទៅប្រមូលជនរងគ្រោះពីគ្រប់ ទិសទី ក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ គឺកំពុងសម្បូរដោយរឿងអាស្រូវ តាមរយៈយកសេវាព្យាបាល ខ្ពស់ មុនដឹកមកសង្គ្រោះមើលសាច់ឈាមជាមុន ជនរងគ្រោះខ្វះប្រាក់បន្តិចបន្តួចថ្លៃព្យាបាលបង្ខំឲ្យបញ្ចាំ ចលនទ្រព្យ ហើយចុងក្រោយធ្លាយរឿងដោះយកគ្រឿងអាលង្កាពីជនរងគ្រោះទៀត៕

_________________
ប្រភពពីhttp://www.ve-news.com