ខឹងឪពុក-ម្តាយ ស្តីឲ្យ បន្តិចបន្តួច គិតខ្លី ចងក សម្លាប់ខ្លួន

2/28/2014 0 Comments A+ a-

ផ្តល់សិទ្ទិដោយ៖dap-news.com
ព្រះសីហនុៈ យុវជនម្នាក់ បានដាច់ចិត្តចងក សម្លាប់ខ្លួន ដោយមិនស្តាយស្រណោះ ចំពោះទឹកចិត្តម្តាយ ឪពុក ដែលបានបង្កើត និងចិញ្ចឹមកន្លងមក ។ ហេតុការណ៍នេះកើតឡើង នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤ វេលាម៉ោងប្រហែល ១០ព្រឹក ស្ថិតក្នុងក្រុម៤ ភូមិបែកក្រង់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា យុវជនដែលធ្វើអត្តឃាតសម្លាប់ខ្លួន មានឈ្មោះ មុំ តូង ភេទ ប្រុស អាយុ២០ឆ្នាំ មុខរបរ កសិករ បានយកខ្សែនីឡុង ពណ៌ខ្មៅ ចងកទៅនឹងមេដំបូលរោងមាន់ ដែល ស្ថិតនៅក្បែផ្ទះរបស់ខ្លួនស្លាប់ ។
យុវជនរងគ្រោះ មានបងប្អូន ៤ នាក់ ប្រុស២ ស្រី២នាក់ ហើយសពត្រូវជាកូនទី៣ ហើយមានឪពុកឈ្មោះ ភឿង ក្រមុំ ភេទប្រុស អាយុ ៤៩ឆ្នាំ ម្តាយឈ្មោះ ភឿន ឡេ អាយុ ៤៨ឆ្នាំ មុខរបរកសិករដូចគ្នា ។ ប្រភព ពីសាក្សីដដែលបានប្រាប់ថា មូលហេតុដែលធ្វើអោយយុវជនខាងលើនេះសំរេចចិត្តធ្វើអត្តឃាតនោះ សង្ស័យបណ្តាលមកពី យុវជនរងគ្រោះរូបនេះតូចចិត្តនិងឪពុកម្តាយ ដែលស្រលាញ់កូនមិនស្មើ និងទាស់ សំដីជាមួយឪពុកមា បន្តិចបន្ទួចហើយក៏ត្រូវម្តាយស្តីបន្តោសអោយ ព្រោះមុនកើតហេតុគេឮ យុវជនរង គ្រោះរអ៊ូថា ម្តាយរបស់ខ្លួន ឲ្យលុយចាយតិចជាងបងប្រុសរបស់ខ្លួន និងឮម្តាយស្តីបន្ទោសថា កូនឯងមិន ត្រូវសំដីដាក់ពូរបស់ខ្លួនដូច្នេះទេ ព្រោះកូនឯងមានឋានៈជាក្មួយ ។
ជុំវិញការធ្វើអត្តឃាតនេះ សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ មិនទាន់អាចឆ្លើយថា មកពីមូលហេតុអ្វីពិត ប្រាកដនៅឡើយទេ ព្រោះកំពុងតែធ្វើការស្រាវជ្រាវពិនិត្យកោសល្យវិច័យ ។ បច្ចុប្បន្នសព ត្រូវបានក្រុម គ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕