តាមបាញ់ ២ គ្រាប់ប្លន់យកម៉ូតូ ក្បែរផ្សារសេប៉េសេ ហើយរត់គេចខ្លួនដោយសុវត្ថិភាព
ជនរងគ្រោះមានឈ្មោះ បេ រស្មី អាយុ ២៧ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន ឯកជនមួយ ស្នាក់នៅក្នុងសង្កាត់ទួលទំពូង ខណ្ឌចំការមន បានជិះម៉ូតូម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ មិនចាំស្លាកលេខ តែម្នាក់ឯងតាមបណ្តោយផ្លូវ លេខ៣៧១ ក្នុងទិសដៅពីកើតទៅលិច។ ចំណែកជនសង្ស័យមានគ្នា ២នាក់ អាយុជាង ២០ឆ្នាំ ស្លៀកពាក់ស៊ីវិល ជិះម៉ូតូម៉ាកនិក មិនចាំស្លាកលេខ ក្រោយធ្វើសកម្មភាពបាញ់ប្លន់ បានលើកម៉ូតូជនរងគ្រោះ គេចជិះគេចខ្លួនបាត់ស្រមោល ។
មុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូតាមពីក្រោយ ហៅជនរងគ្រោះឲ្យឈប់ ប៉ុន្តែជនរងគ្រោះ មិនព្រមឈប់នោះទេ ដោយបន្ថែមល្បឿន បើកម៉ូតូរត់គេច រហូតដល់ខាងលិច ផ្សារសេប៉េសេ ស្រាប់តែជនសង្ស័យជិះម៉ូតូ ទៅអែបដកកាំភ្លើង ម៉ាកកា៥៤ ពីចង្កេះ បាញ់ ២គ្រាប់ មួយគ្រាប់ចំទ្រូងខាងឆ្វេង ធ្វើឲ្យជនរងគ្រោះ រត់ចេញពីម៉ូតូ ហើយជនសង្ស័យ ក៏បាញ់ឡើងលើមួយគ្រាប់ទៀត ដើម្បីគំរាមជនរងគ្រោះ រួចលើកម៉ូតូជិះគេចខ្លួនបាត់ស្រមោល៕
ប្រភពពី វត្តភ្នំ