វិធានការ ១០ យ៉ាងក្នុងការគ្រប់គ្រង់ភាពតានតឹង
យើងទាំងអស់គ្នាបានដឹងហើយថា អ្វីដែលជាសម្ពាធសម្រាប់យើងនោះគឺការងារដែលមមាញឹកបំផុត។ ទោះជាយ៉ាងណាក៏ដោយភាពតានតឹងតែងតែមានឡើង នៅពេលដែលពួគគេមិនអាចដោះស្រាយជាមួយនឹងការងារបាន។
ខាងក្រោមនេះគឺជាគន្លឹះទាំង ១០ សម្រាប់កាត់បន្ថយភាពតានតឹងនៅកន្លែងធ្វើការ៖
១. រៀនគ្រប់គ្រងពេលវាលារបស់ឲ្យអ្នកកាន់តែមានប្រសិទ្ធភាព
យើងចំណាយពេលវាលាច្រើនសម្រាប់ការធ្វើការដែលមិនសំខាន់ ដូចនេះភារកិច្ចដំបូងរបស់យើងនោះគឺត្រូវធ្វើកិច្ចការអ្វីដែល សំខាន់ជាមុនសិន។ ចំពោះអ្វីដែលមិនសំខាន់ត្រូវរង់ចាំសិន ហើយជារឿយៗវាអាចបាត់ដោយខ្លួនឯង ខណៈពេលដែលអ្នកចាកចេញពីពេលវេលានោះ ហើយត្រលប់ទៅធ្វើការងារមួយផ្សេងទៀត។ ត្រូវចេះទុកពេលវេលាសម្រាប់ខ្លួនឯងចំពោះកិច្ចការដែលមិនសប្បាយ ចិត្តបើត្រូវបោះចោល គឺបោះចោលទៅមិនត្រូវទុកវានាំតែមានសម្ពាធសម្រប់ខ្លួនអ្នកឡើយ។ គ្រប់ពេលវេលាដែលយើងគិតពីវាយើងអាចកើតមានភាពតានតឹងចំពោះខ្លួន ឯងជាមិនខាន។ ត្រូវចង់ចាំថាទុកកិច្ចការដែលមិនសប្បាយចិត្តឲ្យឆ្ងាយពីខ្លួនអ្នក នៅពេលធ្វើការដំបូង។
២. ការទទួលយករបៀបរស់នៅដែលមានសុខភាពល្អ
ប្រសិនបើយើងបានញ្ញាំអាហារដែលមានតុល្យភាពចំពោះសុខភាព ធ្វើលំហាត់ប្រាណទៀងទាត់នោះយើងទទួលបាននូវការធានាចំពោះខ្លួនឯង បានយ៉ាងប្រសើរជាមួយ និងការដោះស្រាយនូវភាពតានតឹង ដែលកំពុងតែជួបប្រទះបានយ៉ាងប្រសើរ។
៣. ដឹងពីដែនកំណត់របស់យើង និងមិនធ្វើកិច្ចការច្រើនហួសពេកនោះទេ
យើងខ្លួនឯងត្រូវចេះចែករំលែកយ៉ាងល្អនៃភាពតានតឹងពីព្រោះយើង ចង់ឲ្យមនុស្សដ៏ទៃទៀតចូលចិត្តយើង និងមិនធ្វើអ្វីដែលអាចឲ្យប៉ះពាល់ដល់យើងនោះទេ។ បន្ទាប់មកទៀតយើងត្រូវធ្វើអ្វីផ្សេងទៀត ដែលត្រូវធ្វើ រួចហើយរៀនពីរបៀបរបបការរស់នៅ និយាយស្តីដោយគ្មានការអន់ចិត្ត ឬក៏ការប្រមាដចំពោះអ្នកដ៏ទៃ និងខ្លួនឯង។
៤. ស្វែងរកបញ្ហាដែលធ្វើឲ្យយើងមានភាពតានតឹង
ចំណាយពេលវេលា ដើម្បីស្វែងរកមូលហេតុ ដែលធ្វើឲ្យអ្នកមានការព្រួយបារម្ភ ហើយព្យាយាមផ្លាស់ប្តូរឥរិយាបទរបស់អ្នកដើម្បីកាត់បន្ថយឲ្យខ្លួន ឯងផ្ទាល់ក្នុងការដោះស្រាយវា។
៥. ជៀសវាងការប៉ះទង្គិចដែលមិនចាំបាច់
មិនត្រូវចាំបាច់មានហេតុផលថា តើវាមានភាពតានតឹងដែរ ឬទេ ? ស្វែងយល់ដើម្បីការឈ្នះស្ថានភាព ស្វែងយល់ដើម្បីដោះស្រាយមិនភាពសមស្របទាំងឥរិយាបទដែលបានបញ្ចេញ មកខាងក្រៅ ដើម្បីបានការសម្រេចផលជាវិជ្ជមានមួយ។
៦. ទទួលយកអ្វីដែលអ្នកមិនអាចកែប្រែបាន
ការផ្លាស់ប្តូរគឺពិតជាស្ថានភាពដ៏ពិបាកមួយ ដែលមិនមែនចេះតែអាចទៅរួចនោះទេ។ ប្រសិនបើរឿងនេះពិតជាករណី ដែលបានគេស្គាល់ និងទទួលយក អ្វីមួយនោះ គឺយើងត្រូវតែទទួលដោយមិនបាច់គិតពីផលលំបាកនោះទេ។
៧. ចំណាយពេលវេលាដើម្បីសម្រាក ហើយផ្លាស់ប្តូរបន្ទុករបស់អ្នក
អ្នកនិងធ្វើការបានយ៉ាងប្រសើរ បន្ទាប់ពីការសម្រាកបានយ៉ាងស្រួល ដែលធ្វើឲ្យអ្នកធ្វើការបន្ធូរបន្ថយអារម្មណ៍យ៉ាងប្រសើរ។
៨. រកពេលវេលាដើម្បីជួបមិត្តភក្កិ
មិត្តភក្កិអាចជួយឲ្យយើងមើលឃើញនូវបទពិសោធន៍ផ្សេងៗបាន។ សកម្មភាពដែលយើងបានចូលរួមជាមួយមិត្តភក្កិជាធម្មតាជួយឲ្យយើង អាចបន្ថយភាពតានតឹង ហើយមានអារម្មណ៍រីករាយបានដែរ។ វាបានជួយបង្កើនប្រព័ន្ធភាពស៊ាំដែលអាចបំបាត់ចោលនូវភាពតានតឹង។ ប្រសិនបើអ្នកមិនបានសង្កត់ធ្ងន់ការចូលរួមនៅក្នុងសកម្មភាពនៃសារ ពាង្គកាយ វាពិតជាលែងដំណើការ ហើយការផ្លាស់ប្តូររបស់សារពាង្គកាយ ដែលកើតឡើងនៅក្នុងខ្លួនរបស់អ្នកដោយសារភាពតានតឹងនេះតែម្តង។ ការសម្រាកលំហែកាយជួយឲ្យរាងកាយរបស់អ្នកត្រលប់ទៅរកសុខភាពល្អ ធម្មតា។ បច្ចេកទេសលំហែកាយល្អរួមមាន លំហាត់ប្រាណ ម៉ាស្សា និងប្រភេទនៃការព្យាបាលផងដែរ។
៩. ព្យាយាមមើលអ្វីដែលប្លែកៗ
ប្រសិនវត្ថុអ្វីមួយត្រូវបានរំខានអ្នក ដូចនេះសូមអ្នកមើលវាដោយការផ្ទុយមកវិញ។ និយាយពីបញ្ហារបស់អ្នកជាមួយនឹងនណារម្នាក់មុនពេលដែលអ្នកអាច ធ្វើវាទៅបានដោយខ្លួនឯង។ ជាធម្មតាការនិយាយអ្វីមួយទៅកាន់នណារម្នាក់ផ្សេងទៀតវាអាចជួយ ឲ្យអ្នកមើលឃើញនូវទស្សនវិស័យថ្មីៗ និងមានភាពតានតឹងតិចជាងមុន។
១០. ជៀសវាងប្រើគ្រឿងស្រវឹង សារជាតិនីកូទីន និងកាហ្វេអ៊ីនក្នុងការដោះស្រាយបញ្ហា
ជៀសវាងការប្រើសារជាតិទាំងនេះក្នុងការដោះស្រាយបញ្ហា ពីព្រោះថាការដោះស្រាយកំហុសទាំងនេះវាមានតែបន្ថែមបញ្ហាសម្រាប់ យើងតែប៉ុណ្ណោះ៕

ចុចទីនេះមើលប្រភពដើម www.mungkulkar.com សហការជាមួយនឹងដំណឹង