ឈ្មោះ​ សន​ ឈឿ​ង​ ហៅ​ ប៉ា​ អ៊ូ​​ខុ​ង យក​តួ​នា​ទី​​ជា​​ម​ន្ត្រី​​យោ​ធា​ នៅ​​ក្នុង​​វរៈ​​សេ​នា​​តូច ​ការ​ពារ​​ព្រំ​ដែន​​២០៤ ទៅ​​រក​ស៊ី​ដឹក​​ជ​ញ្ជូន​​ឈើ​​ប្រ​ណី​ត

2/01/2014 0 Comments A+ a-


ខេត្ដក្រចេះ​ ៖​ ឈ្មួញ​ដ៏​មាន​អំ​ណាច​​ម្នាក់​​ឈ្មោះ​ សន​ ឈឿ​ង​ ហៅ​ ប៉ា​ អ៊ូ​​ខុ​ង កំ​ពុង​យក​តួ​នា​ទី​ ជា​​មន្ត្រី​​យោ​ធា​ នៅ​​ក្នុង​​វរៈ​​សេ​នា​​តូច ​ការ​ពារ​​ព្រំ​ដែន​​​លេខ​២០៤​ កំ​ពុង​​តែ​យក​​តួ​នា​ទី​​របស់​​ខ្លួន ​មក​​ធ្វើ​ការ​​ដឹក​​ជញ្ជូន​​ឈើ​​ប្រ​ណីត ​ដ៏​​អ​នា​ធិប​តេយ្យ​​ចេញ​ពី​តំបន់​ឃុំ​រលួស​មាន​ជ័យ​ ក្នុងស្រុក​សំបូរ​ ខេត្តក្រចេះ​ តាម​ផ្លូវជាតិ​លេខ​៧​ ឆ្ពោះទៅ​ស្រុក​ស្នួល​ និង​បន្ត​យក​ទៅ​លក់ ​នៅ​ប្រទេស​វៀតណាម​ មិនដែលមាននរណា ហ៊ានប៉ះពាល់ទេ ។​
សកម្មភាពនៃ​ការ​ដឹក​ជញ្ជូន​ ឈើ​ប្រណីត​របស់​​ឈ្មោះ​ សន​ ឈឿ​ង​ ហៅ​ ប៉ា​ អ៊ូ​ខុ​ង​ គឺ​មិន​ខ្លាចញញើត ​ជាមួយ​សមត្ថកិច្ច​ណា​នោះ​ទេ​ ព្រោះ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ ក៏​ដូច​ជា​សមត្ថកិច្ច​ ពាក់ព័ន្ធ ​បាន​ទទួល​ផលប្រយោជន៍ជាប្រចាំ ហើយនៅពេល​មាន​បញ្ហា​កើតឡើង​  សមត្ថកិច្ច​បាន​ត្រឹមតែ ​ជួយ​សម្រួល​ឡាន​ឈើ​ របស់​​ឈ្មោះ​ សន​ ឈឿ​ង​ ហៅ​ ប៉ា​ អ៊ូ​ខុ​ង​ ឲ្យចៀសផុតពីការបង្ក្រាបតែ​ប៉ុណ្ណោះ​ ។​
ដូចជានៅ​យប់​ថ្ងៃ​ទី​២៨​ ខែមករា​ ​ឈ្មោះ​ សន​ ឈឿ​ង​ ហៅ​ ប៉ា​ អ៊ូ​ខុ​ង​ បាន​នាំ​ក្បួន​រថយន្ត​ដឹកឈើ​ប្រណីត​ ល្មើសច្បាប់​ចំនួន ​៦​គ្រឿង​ ក្នុង​នោះ​រថយន្ត​សាំ​យ៉ុ​ង​ ចំនួន​ ៤​គ្រឿង ​និង​រថយន្ត​ធុន​ដ្រា​ចំនួន​ ២​ គ្រឿង​ ចេញពី​តំបន់​ឃុំ​រលួស​មាន​ជ័យ​ ក្នុងស្រុក​សំបូរ​ ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៧​ សំដៅ​ទៅ​លក់​ នៅ​ប្រទេស​វៀតណាម​ ដោយ​គ្មាន​សមត្ថកិច្ច​ជំនាញ ​ចុះ​ធ្វើការ​ទប់ស្កាត់​នោះ​ទេ​ ។​​
​ឈ្មោះ​ សន​ ឈឿ​ង​ ហៅ​ ប៉ា​ អ៊ូ​ខុ​ង បានក្លាយជា​យោធា​ម្នាក់​ ដ៏​មាន​សិទ្ធិ​អំណាច​ខ្លាំងបំផុត ​នៅ​ក្នុង​ខេត្តក្រចេះ​ ដែល​អាច​យក​តួនាទី​របស់​ខ្លួន​ មក​រកស៊ី​ដឹក​ជញ្ជូន​ឈើ​ប្រណីត ​ផ្ទុយ​ពី​ បទបញ្ជា​របស់​ថ្នាក់លើ​ ។​ ក្នុង​ពេលចេញ​ឈើ​ប្រណីត​​ គេ​តែងតែ​ឃើញ​វត្តមាន​ លោក​ សន​ ឈឿ​ង​ បើករថយន្ត​របស់​ខ្លួន​ ទៅ​រត់ការ​ជាមួយ​សមត្ថកិច្ច​ ជា​ច្រើន​ស្ថា​ប​ន័ ​ដែល​មាន​តួនាទី​ក្នុង​ការ​ ចាប់​បង្ក្រាប​បទល្មើស ​នៃ​ការ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​។
បើ​តាម​សេចក្ដីរាយការណ៍ ​បានឱ្យ​ដឹង​ថា​ មន្ត្រីជំនាញ រដ្ឋបាល​ព្រៃឈើ​ ខេត្ដក្រចេះ​ មាន​ពាក់ព័ន្ធ​ នឹង​ផលប្រយោជន៍​ជា​ច្រើន​ ជាមួយ​​ឈ្មោះ​ សន​ ឈឿ​ង​ ហៅ​ ប៉ា​ អ៊ូ​ខុ​ង​ ដែល​ជាឈ្មួញពាក់​ស្បែក​ ​ជាម​ន្ដ្រី​យោធា​រកស៊ី​ ដឹក​ឈើ​ខុសច្បាប់​នេះ​។​​ ប្រភព​នានា​សុទ្ធតែ​ អះអាង​ដូចៗ​គ្នា​ថា​ លោក​ សន​ ឈឿ​ង​ គឺជា​មន្ដ្រី​យោធា ​នៅ​វរៈ​សេនា​តូច​ការពារ​ព្រំដែន​លេខ​២០៤​ ល្បីល្បាញ​ក្នុង​ការ​រកស៊ី​ដឹកឈើ​ ប្រណីត​ដោយ​មិន​ញញើត​ សមត្ថកិច្ច​ណា​ឡើយ​៕
Wat 31015