កម្មកររោងចក្រ ដួលសន្លប់កើនជាង ១០០នាក់ហើយ

2/27/2014 0 Comments A+ a-

ផ្តល់សិទ្ទិដោយ៖dap-news.com
ភ្នំពេញ៖ មន្រ្តីបេឡាជាតិរបបសន្តិសុខសង្គម បាន ថ្លែងឱ្យដឹងថា កម្មករដួលសន្លប់ បានកើនឡើងជាង ១០០នាក់  នៅរោងចក្រពីរដាច់ដោយឡែកពីគ្នា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤ ហើយអង្គភាពរបស់លោក ចេញមុខទទួលខុសត្រូវរាល់ការព្យាបាល
របស់កម្មករទាំងនោះ។
នៅព្រឹកព្រលឹមថ្ងៃនេះ កម្មករជិត ៣០នាក់ នៅរោងចក្រ SHIMANO តាមបណ្តោយផ្លូវជាតិលេខ៤ បានដួល សន្លប់ជាបន្តបន្ទាប់។
ដោយឡែកកម្មករនៅរោងចក្រ Cristal Martin តំបន់សេដ្ឋកិច្ច 7NG ក្នុងឃុំព្រែកតាម៉ាក់ សុ្រកខ្សាច់កណ្តាល  ខេត្តកណ្តាល ដែលមុននេះ មានករណីដួលសន្លប់តែជាង៣០នាក់នោះ នៅពេលនេះ បានកើនដល់ជាង១០០ នាក់ហើយ។
មន្រ្តីគណៈកម្មាធិការទប់ស្កាត់ការដួលសន្លប់ បានថ្លែងឱ្យដឹងថា មូលហេតុបណ្តាលមកពីក្លិនកាវស្បែកជើង ដែល ស្តុកទុកនៅក្នុងរោងចក្រ។
យ៉ាងណាក៏ដោយ ក្រុមមន្រ្តីបេឡាជាតិរបបសន្តិសុខសង្គម បានចុះទៅអន្តាគមន៍និងបានដឹកជញ្ជូនកម្មករទៅកាន់ មន្ទីរដើម្បីសម្រាកព្យាបាលផងដែរ៕