ជនជាតិដើមរតនគិរី ស្នើធនាគារពិភពលោក ឈប់ផ្តល់កម្ចីឲ្យក្រុមហ៊ុន ឈូសដីព្រៃ
ភ្នំពេញៈ ជនជាតិដើមភាគតិចចំនួន ១៧ សហគមន៍ក្នុងខេត្ត
រតនគិរី បានដាក់ពាក្យបណ្តឹងទៅធនាគារពិភពលោកនៅថ្ងៃ ចន្ទនេះ
ដើម្បីសុំឲ្យធ្វើការពិចារណាលើការផ្តល់ប្រាក់កម្ចីរបស់ខ្លួន
ទៅឲ្យក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច វៀតណាម
ដែលបណ្តាលឲ្យពួកគាត់បាត់បង់ដីព្រៃឈើ
និងមុខរបរចិញ្ចឹមជីវិតយ៉ាងធ្ងន់ធ្ងរ។
បន្ទាប់ពីដាក់ពាក្យបណ្តឹងទៅធនាគារពិភពលោក តំណាងសហគមន៍ជនជាតិដើមភាគតិចជាង ១០ នាក់បានធ្វើសន្នីសីទព័ត៌មានមួយនៅក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមគាំទ្រ ដោយអង្គការក្រៅរដ្ឋាភិបាលមួយចំនួន។
លោក សូ សុផាត អាយុ ៥២ ឆ្នាំ បានថ្លែងក្នុងឱកាសនោះថា ប្រជាជនជាតិដើមរស់នៅដោយពឹងផ្អែកទៅលើទឹក ដី និងព្រៃឈើ តាមរយៈការធ្វើចំការ និងប្រមូលផលអនុផលព្រៃឈើតាំងពីដូនតាមក។ ប៉ុន្តែចាប់ពីឆ្នាំ ២០១០ មក ក្រុមហ៊ុន ហេង ប្រាដឺដែលជាក្រុមហ៊ុនមួយតូចមួយរបស់ក្រុមហ៊ុនមេឈ្មោះ ហ៊ងអាញ់ហ្គាឡាយ (Hoang Anh Gia Lai)បានឈូសឆាយដីព្រៃសហគមន៍ពួកគាត់ ចំការវិលជុំ និងស្រែជាដើម។
លោក សូ សុផាត បានបញ្ជាក់ថា៖ «យើងអស់ដីព្រៃ ៨០%ហើយ សូមម្ចាស់លុយពិចារណាពីរឿងផ្តល់លុយផង ព្រោះលុយទាំងអស់នេះមិនមែនយកមកបំរើផលប្រយោជន៏យើងទេ គឺមកបំផ្លាញ បំផ្លាញព្រៃ មុខរបរ ប្រពៃណីសែនព្រេន ព្រៃកប់ខ្មោច»។
លោកក៏បានបន្ថែមផងដែរថា សកម្មភាពក្រុមហ៊ុនធ្វើឲ្យប៉ះ ពាល់ដល់ធនធានមនុស្ស ព្រោះថាពេលអស់ដី និងព្រៃ ក្មេងៗជាសិស្សានុសិស្សមិនសូវទៅសាលារៀនទេ គឺរវល់តែឃ្វាលគោក្របី។ លើសពីនោះក៏កើតមានអំពើអសន្តិសុខក្នុងសង្គមផងដែរ។
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍