លោកផៃ ស៊ីផា​ន៖ បម្រាមហាម​មិន​ឲ្យ​ជួបជុំ ឬ​ធ្វើ​បាតុកម្ម នៅតែ​ស្ថិត​ក្រោម​ឥទ្ធិពល ​ច្បាប់​នៅឡើយ​ទេ

2/10/2014 0 Comments A+ a-

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យ និង​​ជា​រដ្ឋលេខាធិការ​ទីស្តី​ការ​គណៈ
​ រដ្ឋ​មន្ត្រី លោក ផៃ ស៊ីផា​ន បាន​អះអាងនៅថ្ងៃនេះថា រាជរដ្ឋាភិបាល​កម្ពុជា មិនទាន់​ដក​បម្រាម ហាម​មិន​ឲ្យមាន​ការជួបជុំ ឬ​ធ្វើ​បាតុកម្ម​នោះ​នៅឡើយ​ទេ រហូតមក​ទល់​នឹង​ពេលនេះ​។
លោក ផៃ ស៊ីផា​ន បានបន្ត ថា បម្រាមហាម​មិន​ឲ្យ​ជួបជុំ ឬ​ធ្វើ​បាតុកម្ម នៅតែ​ស្ថិត​ក្រោម​ឥទ្ធិពល​ច្បាប់​នៅឡើយ ហើយ​ប្រសិនបើ​មាន​ក្រុម​ណាមួយ ចង់​រៀបចំ​ការជួបជុំ​ណាមួយ​នោះ​ត្រូវ សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ និង​ក្រសួង​មហាផ្ទៃ​។​
លោកបព្ជាក់ថា កាលពី​ថ្ងៃ​ទី​៤ ខែ​មករា រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​បម្រាម ហាម​ប្រមូលផ្ដុំ​គ្នា​នៅ​ទី​សាធារណៈ ហាម​ធ្វើបាតុកម្ម និង​ហែ​ក្បួន​បាតុកម្ម ដែល​ធ្វើអោយប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​ ។ លោកបន្តថា បម្រាបមនេះ នឹង​អាច​ដក​វិញ ប្រសិន​ស្ថានភាព ក្នុងប្រទេស​កម្ពុជា វិលត្រឡប់​មក​សភាព​ធម្មតា​វិញ​នោះ។
បើទោះបីជា បម្រាមហាម​មិន​ឲ្យ​ជួបជុំ ឬ​ធ្វើ​បាតុកម្ម នៅតែ​ស្ថិត​ក្រោម​ឥទ្ធិពល​ច្បាប់​នៅឡើយ ក៏ដោយ ក៏​គេ​សង្កេត​ឃើញ ថា នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ មាន​សកម្មជន​សិទ្ធិមនុស្ស ក្រុម​សហជីព និង​សកម្មជន​ដីធ្លី បាន​ធ្វើ​ពិធី​ជួបជុំ តវ៉ា​នៅ​តាម​ក្រសួង​-​ស្ថាប័ន​មួយចំនួន ដោយ​មិន​មាន​ការរារាំង​ពី អាជ្ញាធរ​សមត្ថកិច្ច​នោះ​ឡើយ​ ៕
20140101_tiliand
ប្រភពពី Free Press Magazine