ខឹងប្រពន្ធមិនព្រមរំលូត កូនដោយចោទថាមាន សាហាយវាយនាងបែកមុខ
នារីរងគ្រោះឈ្មោះ ភិន សារ៉ាន់ អាយុ២០ឆ្នាំ មុខរបរនិងស្នាក់នៅផ្ទះកើតហេតុខាងលើមានស្រុកកំណើតនៅភូមិបុរី កម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាលបានឲ្យដឹងថា ចាប់តាំងពីនាងបានរួមរស់ជាមួយប្តីប្រពន្ធឥតមានខាន់ស្លា រហូតដល់មានកូន អាយុ៣ខែក្នុងផ្ទៃ នាងមិនដែលមានសេចក្តីសុខទេ ។ ចំណែកប្តីឈ្មោះ ប៉ាក ហាច អាយុ ៥០ឆ្នាំ មុខរបរប៉ះកង់ ស្នាក់នៅខ្ទមកើតហេតុ និងមានស្រុកកំណើត នៅភូមិ កោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ។
ស្ត្រីរងគ្រោះ ភិន សារ៉ាន់ ដែលនៅលើផ្ទៃមុខ ពោរពេញទៅដោយស្នាមរបួស បានឲ្យដឹងថា នាងមានម្តាយឈ្មោះ ផាន់ ចំរើន អាយុ៤៨ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល និងមានឪពុកឈ្មោះ ម៉ាប់ អាយុ៤៥ឆ្នាំ ឪពុកម្តាយនាងបានលែងលះគ្នាជាង៦ឆ្នាំកន្លងមកហើយបានបន្សល់ទុក កូនស្រី២នាក់ កូនស្រីច្បងឈ្មោះ ភិន សារឹម អាយុ២១ឆ្នាំ មុខរបរកម្មការនីរោងចក្រ និងកូនស្រីពៅជាជនរងគ្រោះ ។
នាងបានរួមរស់ជាមួយប្តីហេងស៊យខាងលើរហូតដល់នាងមានផ្ទៃពោះ៣ខែ ហើយលោកប្តីកំណាចដឹងថា នាងមានផ្ទៃពោះក៏បានគំរាមនាងឲ្យរំលូតកូនក្នុងផ្ទៃចោល ហើយដាក់បម្រាមមិនឲ្យប្រាប់និងទៅលេងផ្ទះម្តាយ។ នៅយប់ថ្ងៃកើតហេតុបុរសជាប្តីខឹងនាងមិនព្រមរំលូតកូនចោលនិងចោទ ថា នាងមានប្រុសថ្មីឈានទៅដល់ផ្ទុះកំហឹងវាយទាត់ធាក់បណ្តាលឲ្យនាង បែកក្បាលហូរឈាមតាមត្រចៀក ពោរមុខ ហើមមាត់ រហូតដល់ធ្លាក់កូន ។ នគរបាលប៉ុស្តិ៍បានត្រឹមអប់រំណែនាំបុរសជាប្តីឲ្យបញ្ឈប់ប្រើអំពើ ហិង្សាលើប្រពន្ធតទៅទៀត ។ បើថ្ងៃក្រោយមានរឿងហេតុបែបនេះសមត្ថកិច្ចមិនលើកលែងឡើយ ៕
ប្រភពពី នគរវត្ត