ភាពស្និទស្នាល លូកស្ទាប ឱបរឹតគ្នា ក្នុងធ្លាទីសាធារណៈ ក្រោមឈ្នាន់តណ្ហា ទទួលបានត្រឹមការរិះគន់យ៉ាងចាស់ដៃ
ប្រទេសចិន ៖ ដោយភាពងប់ងល់នឹងតណ្ហា
បានធ្វើឲ្យសង្សាមួយគូបានប្រព្រឹត្តអំពើអនាចារនៅទីវាលសាធារណៈ
ក្នុងខេត្ត Xiamen ដែលជាខេត្តមួយដែលសំបូរសួនច្បារ សម្រាប់យុវវ័យ
អង្គុយសាសងគ្នាលេង ។
នេះបើយោងតាមគេហទំព័រប្រមាញ់រូបប្លែកៗរបស់ប្រទេសចិនមួយឈ្មោះ
ជីគូអារដែលបានចុះផ្សាយកាលពីកន្លងមកនេះ ។
អំពើប្រព្រឹត្តក្រោមអំណាចនៃការ
សណ្តំគ្របបាំងដោយភាពតណ្ហា
បានធ្វើឲ្យយុវវ័យមួយគូប្រព្រឹត្តទង្វើរមិនគប្បី ឱបថើប
លូកស្ទាបគ្នា គ្មានការខ្មាស់អៀនថែមទៀតផង។
រូបថតទាំងនោះត្រូវបានគេបង្ហោះចែកចាយតាមបណ្តាញប្រព័ន្ធអនឡាញដែល
មើលទៅហាក់ដូចជាគ្មាន
ចាប់អារម្មណ៍នឹងភ្នែកអ្នកដទៃជុំវិញខ្លួនឡើយហើយក៏ត្រូវបានគេ
រិះគន់យ៉ាងខ្លាំងចំពោះទង្វើររបស់ពួកគេ។
ទោះជាយ៉ាងណាក្តីទង្វើររបស់ពួក
យុវវ័យ ដែលងុបងល់នឹងល្បែងស្នេហា ភ្លេចការសិក្សារទាំងអស់នេះ
បានធ្វើឱយប៉ះពាល់យ៉ាងខ្លាំង ដល់សង្គម និងភ្ញៀវទេសចរណ៍
ហើយវាក៏ជាកង្វល់មួយរបស់អាជ្ញាធរក្នុងតំបន់។
ប្រជាជនជាច្រើនមានការសំណូមពរដល់អាជ្ញាធរក្នុងតំបន់ឲ្យមានវិធានការ
ទប់ស្កាត់រាល់ទង្វើរដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ
របស់ប្រជាជនចិនទាំងមូល
ក៏ដូចជាធ្វើឲ្យធ្លាក់ចុះនូវតម្លៃវប្បធម៌ផងដែរ៕
___________________________
ប្រភពព័ត៌មានពី៖ កំណើតថ្មី
ប្រភពព័ត៌មានពី៖ កំណើតថ្មី