មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតផ្ដល់ការព្យាបាល ភ្នែកដោយឥតគិតថ្លៃ ចាប់ពីថ្ងៃ៣កុម្ភៈ
ក្រុមគ្រូពេទ្យផ្នែកព្យាបាលជំងឺភ្នែកនៃមន្ទីរពេទ្យមិត្តភាព
ខ្មែរ-សូវៀត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលមានជំងឺភ្នែក
ជាពិសេសប្រជាពលរដ្ឋក្រីក្រនៅតាមខេត្ត-ក្រុងនានា
ឲ្យអញ្ជើញរួសរាន់មកទទួលការវះកាត់ព្យាបាលភ្នែកនៅមន្ទីរពេទ្យ
មិត្តភាពខ្មែរ-សូវៀត ដោយឥតគិតថ្លៃ។
ការទទួលព្យាបាលមានរយៈពេល ៥ថ្ងៃ ដែលនឹងចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៤។
ប្រធានអគារផ្នែកជំងឺភ្នែកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត គ្រូពេទ្យ ឱ ធីតា មានប្រសាសន៍នៅថ្ងៃទី៣១ ខែមករា ថា អ្នកមានជំងឺភ្នែកគ្រប់វ័យតាំងពីកុមារដល់មនុស្សចាស់ជរា អាចមកទទួលការព្យាបាលដោយឥតគិតថ្លៃ រួមទាំងថ្លៃបាយ និងថ្លៃបន្ទប់សម្រាកផង។
ដោយឡែក សម្រាប់អ្នកមានជំងឺបាតភ្នែកដែលបណ្ដាលមកពីជំងឺទឹកនោមផ្អែម ពួកគាត់អាចអញ្ជើញមកទទួលការពិនិត្យព្យាបាលនៅសប្ដាហ៍បន្ទាប់ពី យុទ្ធនាការនេះ។
អ្នកស្រី ឱ ធីតា បញ្ជាក់ថា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយក្រុមគ្រូពេទ្យនៃមូលនិធិក្រុមគ្រូពេទ្យប្រទេសអូស្ត្រាលី ហៅថា ហ្វ្រេដហាឡូស៍ (Fred Hallows Foundation) និងមានការចូលរួមរបស់ក្រុមគ្រូពេទ្យពីប្រទេសសិង្ហបុរី ផង ក្នុងការយុទ្ធនាការព្យាបាលភ្នែកដោយឥតគិតថ្លៃលើកនេះ៕
ប្រភពពី វិទ្យុអាស៊ីសេរី