បក្សប្រឆាំងនឹងស្នើឲ្យទូត បរទេសដាក់គំនាបរដ្ឋាភិបាល រៀបចំបោះឆ្នោតមុនអាណត្តិ
មេដឹកនាំគណបក្សសង្គ្រោះជាតិ បានអះអាងថា
គណបក្សនេះបានកំណត់ទិសដៅស្វែងរកការគាំទ្រពីបណ្ដាស្ថានទូតបរទេស
នានា ឲ្យគាំទ្របក្សប្រឆាំង និងដាក់គំនាបដល់រដ្ឋាភិបាលកម្ពុជា
ឲ្យរៀបចំបោះឆ្នោតមុនអាណត្តិ។
ស្របពេលនេះ មន្ត្រីរាជរដ្ឋាភិបាលបានថ្លែងថា ការបោះឆ្នោតមុនអាណត្តិ គឺមិនអាចទៅរួចទេ ព្រោះមិនមានកំណត់នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ កម្ពុជា នោះឡើយ។
លោក កឹម សុខា អះអាងថា លោកនឹងបន្តស្វែងរកយុត្តិធម៌ជូនជនរងគ្រោះនៅក្នុងព្រឹត្តិការណ៍ សមត្ថកិច្ចរដ្ឋាភិបាល ផ្ទុះអាវុធបាញ់សម្លាប់កម្មករអហិង្សាទាមទារប្រាក់ខែគោល ១៦០ដុល្លារ កាលពីដើមខែមករា ទៅកាន់តុលាការជាតិ និងអន្តរជាតិ។
ក្រោយកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ គណបក្សសង្គ្រោះជាតិ បានកំណត់ថា គណបក្សនេះប្រកាសថានឹងផ្អាកការប្រមូលផ្តុំធ្វើបាតុកម្មរបស់ខ្លួន មួយរយៈពេលសិន ប៉ុន្តែបានបន្តបេសកកម្មចុះមូលដ្ឋាននៅតាមរាជធានី-ខេត្តមួយចំនួន ចាប់ពីខែកុម្ភៈ តទៅ។
រហូតមកដល់ពេលនេះ មន្ត្រីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មិនទាន់បានកំណត់ពេលវេលាជួបចរចាបញ្ចប់វិវាទនយោបាយក្រោយការបោះ ឆ្នោតសភានីតិកាលទី៥ជាថ្មីទៀតនៅឡើយទេ។
ប្រភពពី វិទ្យុអាស៊ីសេរី