Phablet របស់ Apple ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួន នៅក្នុងខែឧសភា ឆ្នាំនេះ
លទ្ធភាពច្រើន ដែលគំរូ phablet
(ស្មាតហ្វូនមានទំហំធំ) របស់ Apple នឹងបង្ហាញខ្លួននៅក្នុងខែឧសភា ឆ្នាំ២០១៤
នេះ ដោយឡែកសម្រាប់ម៉ូដែល iPhone 6 នឹងមានការបង្ហាញខ្លួន នៅក្នុងខែកញ្ញា។
តាមប្រភពពី Yahoo ជប៉ុនបានឲ្យដឹងថា គំរូ phablet
ថ្មីរបស់ Apple គឺមិនមែនជាសមាជិក ក្នុងមហា គ្រួសារ iPhone
ហើយវាអាចបង្ហាញខ្លួនលឿនជាងការរំពឹងទុក។ Phablet របស់ Apple ត្រូវបានគេ
រំពឹងថា នឹងបំពាក់នូវអេក្រង់ទំហំធំជាង ៥ អ៊ីន។ ក្រៅពីនេះ CPU របស់វា
ក៏ត្រូវបានឲ្យដឹងថា នឹង ផលិតដោយ TSMC (ក្រុមហ៊ុន Chip តៃវ៉ាន់)
ដែលផលិតលើដំណើរការ 20 nm។ ក្នុងនោះ chip A7 64-bit ដែលបំពាក់នៅលើ iPhone
5S និងជំនាន់ iPad 2013 ត្រូវបានផលិតនៅលើដំណើរការ 28 nm។
ទន្ទឹមនឹងព័ត៌មានចចាមអារាមស្តីពី ពេលវេលានៃការបង្ហាញខ្លួន phablet iPhone
មានព័ត៌មានមួយ ចំនួនផ្សេងទៀត បានឲ្យដឹងថា iPhone 6 ដែលមានការរចនាម៉ូត
ស្តើងជាង iPhone 5S សព្វថ្ងៃនេះ ទៀតនោះ នឹងធ្វើការបង្ហាញខ្លួន
នៅក្នុងខែកញ្ញា ឆ្នាំ២០១៤។ បន្ថែមពីលើនេះ តំលៃលក់របស់ម៉ូដែល iPhone 5S
នឹងត្រូវបានបញ្ចុះតំលៃមកសល់ត្រឹមប្រហែល ១០០ ដុល្លារ ប៉ុណ្ណោះ ពេល Apple
បញ្ចេញ គំរូ phablet iPhone មក។
Concept iPhone 6 អេក្រង់ធំ ដែលរចនាម៉ូតដោយលោក Nirkola Cirkovic (រូបភាព៖ BRG)
បច្ចុប្បន្ន នៅមិនទាន់មានការសន្និដ្ឋានជាផ្លូវការណាមួយថា
iPhone ជំនាន់ថ្មីរបស់ Apple នឹងមានការ រចនាម៉ូតយ៉ាងណានោះទេ
ក៏ដូចជាគំរោងផែនការជាក់ស្តែងរបស់ក្រុមហ៊ុននេះ ក្នុងឆ្នាំ ២០១៤ យ៉ាង
ណានោះដែរ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress