ពេជ្រ អាវីហ្សា គ្រោង​ទៅថៃ​កែខ្ទង់​ច្រមុះ​ជាថ្មី

1/08/2014 0 Comments A+ a-

ភ្នំពេញ៖ តារាសម្តែង សាច់សខ្ចី វ័យក្មេងនិយម ភាពសិចស៊ី កញ្ញា ពេជ្រ អាវីហ្សា មុននេះត្រូវបាន មហា ជនដឹងគ្រប់គ្នាថា នាងក៏ជាតារាស្រី របស់ខ្មែរម្នាក់ ក្នុងចំណោម តារាស្រីផ្សេងទៀតដែល បានចេញទៅ ប្រទេសថៃដើម្បី ធ្វើការផ្តាស់ប្តូរកែកុន រូបសម្រស់ទម្រង់ មុខមាត់ពីធម្មជាតិ របស់ខ្លួនឱ្យក្លាយមកជា បែបសម័យទំនើប ដោយការវះកាត់កែបបូរមាត់ ជាថ្មីឡើងវិញ។
ក្រោយពីធ្វើការវះកាត់ កែបបូរមាត់ និង ធ្វើទម្រង់មុខរួចហើយនោះ តារាស្រីកញ្ញា ពេជ្រ អាវីហ្សា ក៏ត្រូវ បាន ទស្សនិកជនអ្នកគាំទ្រ ទទួលស្គាល់ស្ទើគ្រប់គ្នាថា នាងពិតជាមានរូបសម្រស់ ស្រស់ស្អាត់ជាង មុន ថែម មួយកំរិតទៀតពិតមែន។ទន្ទឹមគ្នានេះដែរថ្មីៗនេះ ក៏បានធ្លាយដំណឹង មកទៀតថា ពេជ្រ អាវី ហ្សា ពេលនេះ កំពុងត្រៀមខ្លួន ចេញទៅប្រទេសថៃ ជាថ្មីម្តងទៀតដើម្បី កែច្រមុះ ឱ្យមានខ្ទង់ស្រួចជាងមុន។
បើតាមប្រភពពី អ្នកសិល្បៈជិតស្និត ជាមួយតារាស្រី ពេជ្រ អាវីហ្សា បាននិយាយប្រាប់ឱ្យដឹងថា បច្ចុប្ប ន្ននេះ អាវីហ្សា គ្រោងចំណាយលុយ ខ្ទង់ពាន់ដុល្លារ ចេញទៅប្រទេសថៃ ជាថ្មីដើម្បីធ្វើការវះកាត់ កែខ្ទង់ ច្រមុះពីធម្មជាតិ ឱ្យមានសភាព ស្រួចស្រស់ស្អាត ជាងមុន។ខណៈដែលទម្រង់ មុខមាត់ពេលនេះ ក៏មានការខុសប្លែក ស្អាតជាងពេលមុន ផងដែរនោះ។
ប្រភពបាននិយាយបន្តថា ដោយយសារការអត់ចិត្ត នឹងខ្ទង់ច្រមុះមកពី ធម្មជាតិដែលមិនសូវមាន់ ខ្ទង់ ទើបតារា ពេជ្រ អាវីហ្សា បានសម្រេចចិត្ត ជ្រើសយក ការកែខៃច្រមុះ របស់ខ្លួនឱ្យមាន លក្ខណៈខុស ប្លែកសភា ពដើម។ ម្យ៉ាងទៀតដើម្បីឱ្យវាសាកសមគ្នា ជាមួយនឹងទម្រង់មុខមាត់ ដែលមានភាព ស្រស់ ស្អាត់ហើយនោះ។
ទោះបីជាយ៉ាងណាក្តី មិនទាន់មានការបញ្ជាក់ ឱ្យដឹងច្បាស់ ថា កញ្ញា ពេជ្រ អាវីហ្សា នឹងចាក់ចេញ ទៅប្រទេសថៃ នៅថ្ងៃណានៅឡើយទេ។ ជុំវិញព័ត៌មានពីការ កែច្រមុះរបស់កញ្ញា ពេជ្រ អាវីហ្សា គេហទំព័រLooking TODAY មិនទាន់អាចស្វែង រកការបកស្រាយពី តារាស្រីរូបនេះបានទេ ព្រោះលេខទូរស័ព្ទ របស់នាង នៅពេលតេចូលប៉ុន្តែគ្មានអ្នកទទួល។
តារាសម្តែងវ័យក្មេង កញ្ញា ពេជ្រ អាវីហ្សា ក្រោយពីចាប់អាជីពសិល្បៈ ជាច្រើឆ្នាំរហូត មកទល់នឹង ពេល នេះ ត្រូវបានគេមើលឃើញថា នាងគឺជាតារាស្រី ដែលកំពុងឆក ទា ញបាននូវ ប្រជាប្រិយភាព និង ការ គាំទ្រច្រើនតាម រយៈ នៃ ការថត សម្តែងការវិកាខារ៉ាអូខេនិង ការឡើងច្រៀងនៅ តាមបណ្តាកម្មវិធីរប ស់ស្ថានីយប៉ុ ស្តិ៍ទូរសទ្សន៍ពិសេស ជាងនេះគឺរូបស ម្រស់ដ៏ស្រស់សោភា របស់នាងតែម្តង៕
Looking Today
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល