ហេតុ​ផល​ ៥ យ៉ាង​​មិន​គួរ Jailbreak iOS 7 ​ក្នុង​ពេល​បច្ចុប្បន្ន

1/01/2014 0 Comments A+ a-

ក្រោយ​ពី​ទទួល​បាន​ដំណឹង​ថា​ កម្មវិធី​ Jailbreak ដ៏​ល្បី​ល្បាញ​របស់​ក្រុម Evad3rs (Evasi0n) ត្រូវ​បាន​ប្រ​កាស​ចេញ​ជា​ផ្លូវ​ការ​ដើម្បី​ Jailbreak iOS 7 ​​មាន​មនុស្ស​មិន​​​តិច​​នាក់​​ទេ ​បាន​ចាប់​ផ្ដើម​ធ្វើ​ការ Jailbreak នូវ​ឧបករណ៍ iDevices របស់​គេ​រួច​ទៅ​ហើយ ។ យ៉ាង​ណា​មិញ​បន្ទាប់​ពី​​មាន​អ្នក​​​ដែល​​បាន​ Jailbreak ឧបករណ៍​រួច​រាល់​មក យើង​ទើប​ទទួល​បាន​​នូវ​ព័ត៌មាន​ជា​ច្រើន​ដែល​​ជា​ការ​បង្ខាំង​ដល់​អ្នក​ប្រើ ​មួយ​ចំនួន​ពុំ​គួរ Jailbreak ឧបករណ៍​របស់​ពួក​គេ​​​ក្នុង​ពេល​បច្ចុប្បន្ន ។
evasi0n-7-ios-7-untethered-jailbreak-ipad-air-ipad-mini-iphone-5s-5c-1
ខាង​ក្រោម​គឺ ជា​ហេតុ​ផល​ទាំង​ ៥ ​យ៉ាង​ដែល​អ្នក​​គួរ​កុំ​ទាន់ Jailbreak ឧបករណ៍ iDevice របស់​អ្នក ៖
1. It’s buggy:
ព័ត៌មាន​​ទទួល​បាន​ពី​អ្នក​ដែល​បាន​ Jailbreak ឧបករណ៍​របស់​ពូក​គេ​ដោយ​កម្មវិធី evasi0n7 បាន​ធ្វើ​​សេចក្ដី​រាយការណ៍​យ៉ាង​ច្រើន​ថា ​ក្រោយ​ពី​បាន Jailbreak ឧបករណ៍​របស់​ពួក​គេ​នៅ​​តែ​មាន Apple logo ​និង​ត្រូវ​​បង្ខំ​ឲ្យ restore ឧបករណ៍​របស់​ពូក​គេ​ពី backup ។ ចំពោះ​បញ្ហា​នេះ​ត្រូវ​បាន​ ក្រុម Evad3rs កំពុង​​​ធ្វើការ​យ៉ាង​សកម្ម​ដើម្បី​​ស្វែង​រក​ដំណោះ​ស្រាយ ​ដែល​អាច​នឹង​ចេញ​នូវ Evasi0n7 កំណែ​ថ្មី​ដើម្បី update នា​ពេល​ឆាប់ៗ​ខាង​មុខ ។
2. ​Jailbreak Apps និង​ Tweaks មិន​ដំណើរការ​:
មាន​កម្មវិធី Jailbreak និង Tweaks ជា​ច្រើន​ រួម​ទាំង​​​កម្មវិធី​ដែល​ពឹង​​លើ Mobile Substrate គឺ​មិន​អាច​ដំណើរការ​​ក្នុង iOS 7 នោះ​ទេ ។ ដូច្នេះ​អ្នក​​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ចំពោះ​​ការ Jailbreak ដែល​​នឹង​ធ្វើ​​ឲ្យ​ឧបករណ៍ reboot ចុះ​ឡើង ហើយ​អ្នក​នឹង​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ការ restore ឧបករណ៍​របស់​អ្នក​ឡើង​វិញ ។
3. TaiG Chinese App Store
ឥលូវ​ទីផ្សារ​​របស់​ចិន​ឈ្មោះ TaiG Chinese App គឺ​ត្រូវ​បាន​ដំឡើង​រួច​ជា​​ស្រេច​ជា​មួយ​នឹង Evasi0n7 និង​មាន​ភាសា​ចិន​នៅ​ក្នុង​ឧបករណ៍ បន្ទាប់​ពី Jailbreak ​ដែល​ជំនួស​​ឲ្យ​ទីផ្សារ Cydia ​ដ៏​ពេញ​និយម ។​ យ៉ាង​ណា​មិញ​ដោយ​សារ​ទីផ្សារ​នេះ ហាក់​​មាន​ភាព​​មិន​ត្រឹម​ត្រូវ​ច្រើន​ ពោល​គឺ ​ពោរ​ពេញ​ទៅ​ដោយ​កម្មវិធី​ដែល​ជា​ការ​លួច​ពី​គេ ដូច្នេះ​ក្រុម Evad3rs បាន​​​នឹង​ចាប់​ផ្ដើម​​​មិន​​ឲ្យ​ TaiG ​ធ្វើ​ការ​ដំឡើង​ដោយ​ជា​​​លក្ខណៈ Defaul ក្នុង​ឧបករណ៍​ដែល​បាន Jailbreak នោះ​ទេ ។​
4. Stock iOS apps may not work
កម្មវិធី​មួយ​ចំនួន​ដែល​ជា​កម្មវិធី​ដើម​នៅ​ក្នុង iOS គឺ​មិន​ដំណើរការ​នោះ​ទេ ដូច​ជា Mail, Safari ​និង SB Setting, Bigify, WinterBoard, Zeppelin​ ជា​ដើម នេះ​បើ​យោង​​តាម​​ការ​​បញ្ចេញ​ឲ្យ​ដឹង​ពី​ប្រិយ​មិត្ត​របស់​យើង​តាម​រយៈ Facebook Porpok ។
5. Void warranty
ចំពោះ​ឧបករណ៍​ដែល​ Jailbreak រួច​ ក្រុមហ៊ុន Apple ​នឹង​ធ្វើ​ការ​បញ្ចប់​នូវ license ចំពោះ​​ការ​ធានា software សម្រាប់ iPhone, iPad, iPod touch ទាំង​​ឡាយ​ណា​ដែល​បាន​ដំឡើង​កម្មវិធី​ក្រៅ​ការ​អនុញ្ញាត​របស់​ក្រុម​ហ៊ុន ។ ដូច្នេះ​អ្នក​​អាច​នឹង​ត្រូវ restore ឧបករណ៍​របស់​អ្នក​​តាម​រយៈ​ iTunes សារ​ឡើង​វិញ ដើម្បី​​លុប​ចេញ​នូវ​កម្មវិធី Jailbreak ទាំង​នោះ ។
យើង​សង្ឃឹម​ថា រាល់​បញ្ហា​មួយ​ចំនួន​នឹង​ត្រូវ​បាន​ដោះ​ស្រាយ​​​ដោយ​ជោគ​ជ័យ​​ដោយក្រុម Evad3rs នា​ពេល​ឆាប់ៗ​ខាង​មុខ ។ ដោយ​ឡែក ក៏​សូម​បញ្ជាក់​ផង​ដែរ​ថា ក្រុម​បង្កើត​ទីផ្សារ Cydia ពុំ​ទាន់​បាន​​បញ្ចេញ​នូវ​កម្មវិធី Cyndia ថ្មី​សម្រាប់ iOS 7 Jailbreak នៅ​ឡើយ​ទេ ៕