ខាងស្រីសុំសែនតែក្បាលជ្រូកមួយ តែខាងប្រុសមិនព្រម កើតជារឿងប្តឹងពីបទរំលោភ
រាជធានីភ្នំពេញ ៖ ក្មេងប្រុសម្នាក់ដែល មានអាយុទើបតែ
១៦ឆ្នាំ បានស្រែកទ្រហោយំ នៅក្នុងបន្ទប់ឃុំឃាំង
របស់សមត្ថកិច្ច ដោយនិយាយថា
ខ្លួនពុំបានចាប់រំលោភនារីម្នាក់ ដូចការចោទប្រកាន់
របស់ម្ដាយខាងស្រីនោះទេ ហើយរឿង
របស់ពួកគេទាំង ២នាក់ ជាការត្រូវរ៉ូវ ចង់សុខស្រួលជាមួយគ្នា។
យ៉ាងណាក៏ដោយ ក្មេងប្រុសជំទង់ម្នាក់នេះ ត្រូវបានសមត្ថកិច្ចសួរនាំ
និងស្រាវជ្រាវបន្ត មុននឹងកសាងសំណុំរឿង បញ្ជូនទៅតុលាការ។
ក្មេងប្រុសដែលស្រែក ទាមទារយុត្តិធម៌នេះ មានឈ្មោះ រស់ សុភ័ក្រ អាយុ ១៦ឆ្នាំ មានមុខរបរដើរលក់ សៀវភៅភាសាអង់គ្លេស រស់នៅផ្ទះលេខ១៥ ផ្លូវលេខ១៣០ ភូមិ២ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៤ វេលាម៉ោង ២១និង៣០ នាទី ឋិតនៅចំណុចភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ស.ស.ព អាយុ ១៤ឆ្នាំ មានទីលំនៅផ្ទះជួល ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
ក្មេងប្រុសជាប់សង្ស័យ បានបញ្ជាក់ឱ្យដឹងថា ខ្លួនរួមជាមួយនិង ក្មេងស្រីរងគ្រោះ បានស្គាល់ និងរាប់អានគ្នា តាំងពីឆ្នាំ២០១៣ មកម្ល៉េះ ហើយនៅថ្ងៃមួយ ក្មេងស្រីរងគ្រោះបានហៅខ្លួន ឱ្យទៅលេងផ្ទះ ដោយម្ដាយនិងឪពុក បានទៅប្រទេសវៀតណាម។ ខណៈមកអង្គុយលេងនៅផ្ទះក្មេងស្រីរងគ្រោះ មិនមែនមានតែខ្លួនម្នាក់នោះទេ គឺមានមិត្ដភក្ដិស្រី របស់នាងម្នាក់ផងដែរ ។
ដោយឡែកក្មេងស្រីរងគ្រោះអាយុទើប១៤ឆ្នាំ ហាក់បីដូចជាលាក់លៀម និងខ្លាចការគំរាមរបស់ម្ដាយ បានឆ្លើយរដាក់រដុប ដោយលើកឡើងថា ខ្លួននិងឈ្មោះ រស់ សុភ័ក្រ ធ្លាប់ទាក់ទងគ្នា ប្រាកដមែន។ បើតាមសម្ដីរបស់ ក្មេងស្រីរងគ្រោះ បានឲ្យដឹងថា រឿងរ៉ាវទាំងអស់នេះ គាត់មិនចង់ប្ដឹងផ្ដល់នោះទេ តែដោយសារ ឪពុកម្ដាយខាងប្រុស បោះពាក្យសំដីមិនសមទំនង ទើបគាត់ប្ដឹងសមត្ថកិច្ច ប្រសិនបើចាស់ទុំ ទាំងសងខាងយល់ព្រម ផ្សំផ្គុំឱ្យកូនទាំង២ នោះ ជាប្ដីប្រពន្ធមែន គាត់មិនចង់បានអ្វីក្រៅពី សុំសែនតែក្បាលជ្រូក មួយប៉ុណ្ណោះ កុំឱ្យគេនិយាយមាត់១មាត់២៕
ប្រភពពី វត្តភ្នំ