អាង​តែ​ផ្លូវ​ស្ងាត់​បើកឡាន ហ្វ​រ៉ា​ន់​ន័​រ​ហួស​ល្បឿន ក្រឡាប់​ធ្លាក់​ផ្លូវ​ស្លាប់ចោល​ប្រពន្ធ​កូន

1/22/2014 0 Comments A+ a-

Wat-210118​ ខេត្ដ​ព្រះវិហារ ៖ រថ​យន្ដ​​ហ្វ​រ៉ា​ន់​​ន័​រ មួយ​គ្រឿង ខ​ណៈ​ដែល​​កំ​ពុង​បើក​​ប​រ ក្នុង​​ល្បឿន​​យ៉ាង​​លឿន ជ្រុល​​ចង្កូត​​​ក្រ​ឡាប់​​ធ្លាក់​​ផ្លូវ ប​ណ្ដាល​ឱ្យ​​បុរ​ស​​ម្នាក់ ស្លាប់​បាត់​​ប​ង់​ជីវិត​ភ្លាម​ៗ កាល​ពី​​វេ​លា​​ម៉ោង ១​​និង​​១៥ នា​ទី​​រសៀល ថ្ងៃ​ទី​​២០ ខែ​ម​ករា ឆ្នាំ​​២០​១៤នៅ​ស្រុក​ជាំ​ក្សាន្ដ ខេត្ដ​ព្រះវិហារ​។​
​សមត្ថកិច្ច​បានឱ្យដឹង​ថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ រថយន្ដ​ម៉ាក ហ្វ​រ៉ា​ន់​ន័​រ ពាក់​ស្លាក​លេខ ភ្នំពេញ 2H-1735 បើក​ចេញពី​ភូមិ ស្រអែម​ឆ្ពោះ​មក​ខេត្ដ​ព្រះវិហារ ក្នុង​ល្បឿន​យ៉ាង​លឿន ទំនងជា​អ្នកបើកបរ​គិតថា ផ្លូវ​ស្ងាត់​មកដល់​ត្រង់​ផ្លូវ​កោង មិន​បន្ថយល្បឿន សង្ស័យ​បួង​ចង្កូត​មិនទាន់ ធ្វើឱ្យ​រថយន្ដ​ក្រឡាប់​តែម្តង​។​
​អ្នកបើកបរ​មានឈ្មោះ កើ សំរួត អាយុ ៣១​ឆ្នាំ រស់នៅ​ភូមិព​ពាយ ឃុំ​ទ្រា ស្រុក​ស្ទោង ខេត្ដ​កំពង់ធំ បាន​ស្លាប់បាត់​បង់ជីវិត នៅ​និង​កន្លែង កើតហេតុ​តែម្ដង ។ មន្ដ្រី​នគរ​បាល​ស្រុក​ជាំ​ក្សាន្ដ បាន​ទំនាក់ទំនង រក​បងប្អូន​សាច់ញាតិ ដើម្បី​ឱ្យមក​ទទួលយក សាកសព​នៅ​វត្ដ​ភូមិ ស្រអែម យកទៅ​ស្រុកកំណើត ដើម្បី​ធ្វើ បុណ្យ​តាម​ប្រពៃណី ។ ចំណែកឯ​រថយន្ដ បាន​អូស​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជាំ​ក្សាន្ដ ៕
ប្រភពពី វត្តភ្នំ