ស្រីស្អាតម្នាក់លួចទៅនែបនិត្យ ជាមួយប្រុសសាហាយយ៉ាងផ្អែមល្ហែម ត្រូវប្តីតាមទាន់
រាជធានីភ្នំពេញ ៖ ស្រី្តវ័យជាង ៣០ ឆ្នាំម្នាក់
ដែលមានរូបរាងស្អាតបាត បានចាកចេញពីផ្ទះ
លួចមកដើរលេងអោបថើប សាសងស្នេហាអូនបង ជាមួយប្រុសថ្មី
តាមរបៀបផិតក្បត់ សាហាយស្មន់
ត្រូវប្តីតាមទាន់នៅតាមផ្លូវសាធារណៈ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចមូលដ្ឋាន ចុះមកអន្តរាគមន៍ នាំខ្លួនអ្នកទាំង ២នាក់យកទៅកាន់ទីស្នាក់ការប៉ុស្តិ៍ ដើម្បី
ធ្វើការសាកសួរ កាលពីវេលាម៉ោង ១៩និង៤០ នាទីយប់ថ្ងៃទី២០ ខែមករា
ឆ្នាំ២០១៤ នៅចំណុចមុខរដ្ឋសភាថ្មី ក្នុងសង្កាត់ទន្លេបាសាក់
ខណ្ឌចំការមន។
បុរសជាប្តីបានរៀបរាប់ឲ្យដឹងថា គាត់និងស្ត្រីឈ្មោះ ស្រី ញឹប ដែលត្រូវជាប្រពន្ធ បម្រើការងារ នៅកាស៊ីណូណាហ្គា បានរៀបការជាមួយគ្នា អស់រយៈពេលច្រើនឆ្នាំមកហើយ ដោយពួកគេមានកូន ប្រុសស្រីចំនួន ៣នាក់ រហូតមកដល់ពេលនេះ ប្រពន្ធរបស់គាត់ តែងតែនិយាយរករឿង បង្កើតជាបញ្ហានេះបញ្ហានោះ ដើម្បីយកលេស ចាកចេញពីផ្ទះ។ បុរសជាប្តីបានឲ្យដឹងថា ដោយមានការសង្ស័យ ចំពោះបញ្ហាដែល ប្រពន្ធរបស់ខ្លួន ចេះតែចេញពីផ្ទះ ចោលកូនដូច្នេះ គាត់បានសម្រេច ប្រាប់សាច់ញាតិបងប្អូន ឲ្យជួយតាមស៊ើបពីបញ្ហានេះ។
រហូតដល់ម៉ោងកើតហេតុខាងលើ គាត់បានប្រទះឃើញ ប្រពន្ធរបស់ខ្លួន កំពុងជិះម៉ូតូអោបចង្កេះ ជាមួយប្រុសថ្មី យ៉ាងផ្អែមល្ហែម ខុសពីពេលនៅផ្ទះ តែងតែរករឿងប្តី ហើយភ្លាមៗនោះ គាត់មានអារម្មណ៍ក្ដុកក្ដួល ស្ទើរស្ទុះដង្ហើម និយាយលេងចេញ។ ដោយសារក្តីស្រឡាញ់ និងការប្រចណ្ឌ បុរសជាប្តីបានស្ទុះទៅ ទាញដៃប្រពន្ធរបស់ខ្លួន ឲ្យចុះពីលើម៉ូតូប្រុសថ្មី តែស្ត្រីជាប្រពន្ធ ទំនងជាឈ្លក់វង្វេងខ្លាំងពេក ជាមួយនិងប្រុសសាហាយ មិនស្តាប់ប្តីបែរជា ប្រតាយប្រតប់ ជាមួយប្តីខ្លួនឯង បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង៕
ប្រភពពី វត្តភ្នំ