និស្សិតស្រីវ័យក្មេងលេបថ្នាំប៉ងសម្លាប់ខ្លួន បន្ទាប់ពីផ្ញើសារ លាហើយពិភពលោកដ៏ឈឺចាប់
រាជធានីភ្នំពេញ ៖
និស្សិតស្រីម្នាក់បានលេបថ្នាំ ងងុយដេកអស់ ៣០ គ្រាប់
ប៉ុនប៉ងធ្វើអត្តឃាត និងបានចាក់សោទ្វារបន្ទប់ជាប់
មិនអោយសាច់ញាតិចូល ទៅជួយអន្តរាគមន៍នោះទេ
បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៣និង៤០ នាទីរសៀល ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៤ នៅចំណុចផ្ទះលេខ២២២EO ផ្លូវ១៥៦ ក្រុមទី១២ ភូមិ៣៥ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ហើយក្រោយមក សាច់ញាតិបានទម្លាយទ្វារ បញ្ជូនទៅសង្គ្រោះនៅ មន្ទីរពហុព្យាបាល និងសម្ភពអង្គរធំ។
នារីរងគ្រោះមានឈ្មោះ ញ៉ុល វិបុលរមនាថ អាយុ ២២ឆ្នាំ ជានិស្សិតនៅ សាកលវិទ្យាល័យមួយ ហើយនៅមុនពេល ដែលនាងលេបថ្នាំសម្លាប់ខ្លួន គឺនាងបានផ្ញើសារតាមរយៈទូរស័ព្ទ ទៅបងស្រីរបស់នាង ដោយមានពាក្យថា លាហើយពិភពលោកដ៏ឈឺចាប់ មើលឳម៉ែផង។ ក្រោយពីទទួលបានសារនេះភ្លាម បងស្រីជនរងគ្រោះ បានប្រញាប់ប្រញាល់ ចេញពីធ្វើការ នៅភោជនីយដ្ឋានមួយ នៅម្តុំផ្សារនៅបឹងកេងកង មកមើលប្អូនស្រី យ៉ាងប្រញាប់ប្រញាល់ ហើយពេលមកដល់ផ្ទះ នារីរងគ្រោះ បានចាក់សោជាប់ ដោយមិនអោយគេ ជួយអន្តរាគមន៍ឡើយ។
បងស្រីជនរងគ្រោះ និងអ្នកក្បែរខាង ក៏បានវាយបំបែកកញ្ចក់ទ្វារ ចូលទៅក្នុងឃើញនារីរងគ្រោះ សន្លប់បាត់ស្មារតីទៅហើយ ទើបនាំគ្នាបញ្ជូនមកសង្គ្រោះ នៅមន្ទីរពហុព្យាបាល និងសម្ភពអង្គរធំ ភ្លាមៗ។ ជុំវិញមូលហេតុនៃការ ធ្វើអត្តឃាតដោយលេបថ្នាំ របស់និស្សិតស្រីវ័យក្មេងម្នាក់នេះ មិនត្រូវបានគេដឹងថា ផ្តើមឡើងពីមូលហេតុអ្វីឡើយ តែគេសង្ស័យថា នាងមានវិបត្តិស្នេហា ដោះស្រាយមិនចេញ៕
______________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ